ភ្នំពេញ៖ នៅល្ងាចថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥២ នៃបុណ្យជាតិកាណាដា នៅសណ្ឋាគា Raffle le Royal រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងថា កម្ពុជា និងកាណាដា កំពុងរីករាយជាមួយចំណង មិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏សំខាន់រវាងប្រទេស និងប្រជាជនទាំងពីរ ទាំងក្នុងវិស័យទ្វេភាគី និងចម្រុះភាគី រាប់បញ្ចូលទាំងការផ្លាស់ប្តូរដំណើរទស្សនកិច្ច សន្តិសុខ និងការការពារ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការវិនិយោគ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីន។
នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណដល់រដ្ឋាភិបាលកាណាដា ដែលបាននឹងកំពុងជួយដល់វិស័យមីន និងបានស្នើសុំឱ្យបន្តជួយដល់វិស័យនេះ ដើម្បីសម្រេចបាននូវគោលដៅកម្ពុជាមួយគ្មានមីននៅឆ្នាំ២០២៥ខាងមុខ៕





