ភ្នំពេញ៖ ក្រសួងសុខាភិបាល បានកំណត់ខេត្ត ៣បន្ថែមទៀតជា ដាក់ជាតំបន់ដែលតម្រូវឱ្យពាក់ម៉ាស់ និងរក្សាគម្លាត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ខេត្តកំពង់ចាម កំពង់ស្ពឺ និងខេត្តតាកែវ ត្រូវដាក់ទៅជាភូមិសាស្ត្រដែលត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាព ចាប់ពីថ្ងៃនេះតទៅ។
ក្រសួងសុខាភិបាល បានដាក់បន្ថែមខេត្តទាំងបីនេះ ជាភូមិសាស្ត្រអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបែបនេះ បន្ថែមទៅលើភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ដែលក្រសួងបានប្រកាសរួចមកហើយ៕
