វិបត្តិនៅស៊ូដង់៖ បទឈប់បាញ់ត្រូវបានបន្ថែមពេលវេលា ប៉ុន្តែការប្រយុទ្ធនៅតែបន្ត

2023/04/28 04:38:40 pm        295

ស៊ុដង់៖ ក្រុមគូប្រជែងនៃកងទ័ពស៊ូដង់ បានព្រមព្រៀងបន្តបទឈប់បាញ់ថ្មីរយៈពេល៣ថ្ងៃ ភ្លាមៗ មុនពេលបទឈប់បាញ់នេះផុតកំណត់។ ការបន្ថែមពេល សម្រាប់រយៈពេល ៧២ម៉ោង កើតមានឡើងបន្ទាប់ពីកិច្ចប្រឹងប្រែងផ្នែកការទូតដ៏ខ្លាំងក្លាដោយបណ្តាប្រទេសជិតខាង ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ ប៉ុន្តែនៅតែមានការរាយការណ៍ស្តីពីការបន្តប្រយុទ្ធគ្នាខ្លាំង នៅក្នុងរដ្ឋធានី Khartoum ។ បទឈប់បាញ់កាលពីពេលមុន បានអនុញ្ញាតឲ្យពលរដ្ឋរាប់ពាន់នាក់ បានភៀសខ្លួនទៅកាន់ទីសុវត្ថិភាព ខណៈប្រទេសជាច្រើន បានព្យាយាមជម្លៀសពលរដ្ឋរបស់ពួកគេ។ 

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងទ័ពស៊ូដង់ បានព្រមព្រៀងបន្ថែមពេលវេលាបទឈប់បាញ់ ហើយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ាជាគូប្រជែងរបស់ខ្លួន ក៏បានធ្វើតាមប៉ុន្មានម៉ោងក្រោយមក។ ប្រទេសស៊ូ  ដង់ខាងត្បូង បានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាព ហើយកងទ័ពស៊ូដង់ បានព្រមព្រៀងបញ្ជូនអ្នកតំណាងទៅចូលរួមកិច្ចចរចានេះ។ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងធ្វើការយ៉ាងសកម្មដើម្បីបន្ថែមពេលបទឈប់បាញ់ បើទោះជាពុំបានអនុវត្តន៍ពេញលេញ វាក៏បានកាត់បន្ថយអំពើហិង្សាខ្លះដែរ។ ទន្ទឹមនឹងនេះ កងកម្លាំងគាំទ្ររហ័ស និងសាក្សី បាននិយាយថា កងទ័ពកំពុងបាញ់ផ្លោងមកលើទីតាំងរបស់ខ្លួន ក្នុងរដ្ឋធានី Khartoum ។ ការប្រយុទ្ធគ្នា ក៏ត្រូវបានរាយការណ៍ នៅក្នុងទីក្រុង Darfur ភាគខាងលិច និងខេត្តផ្សេងទៀត។ មនុស្សយ៉ាងហោចណាស់ ៥១២នាក់ បានស្លាប់ ក្នុងការប្រយទ្ធគ្នា ហើយមនុស្សជិត៤.២០០នាក់ បានរងរបួស ទោះបីជាចំនួនពិតប្រាកដនៃអ្នកស្លាប់ អាចមានចំនួនខ្ពស់ជាងនេះក៏ដោយ។

អង្គការសុខភាពពិភពលោក និយាយថា ខ្លួនរំពឹងថា នឹងមានអ្នកស្លាប់ច្រើនបន្ថែមទៀត ដោយសារតែការផ្ទុះឡើងជំងឺ និងខ្វះសេវានានា។ មន្ត្រីសុខភាពនិយាយថា មន្ទីរពេទ្យភាគច្រើននៅក្នុងតំបន់ជម្លោះ មិនដំណើរការ ហើយមណ្ឌលសុខភាពជាង៦០ភាគរយ ក្នុងរដ្ឋធានី Khartoum មានភាពអសកម្ម។ សេចក្តីថ្លែងការណ៍របស់កងទ័ពដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាននិយាយថា ខ្លួនទទួលបានការគ្រប់គ្រងភាគច្រើននៃតំបន់នៅស៊ូដង់ ប៉ុន្តែស្ថានភាពជួបភាពស្មុគស្មាញខ្លះ នៅក្នុងតំបន់មួយចំនួននៅរដ្ឋធានី៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm