ពលរដ្ឋសង្កាត់សំរោង សម្តែងការត្រេកអរ បន្ទាប់ពីទទួលបានផ្លូវកៅស៊ូក្នុងមូលដ្ឋាន

2023/04/28 04:56:30 pm        810

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួនពីរភូមិរស់នៅចំណុចភូមិភ្នៀត និងភូមិសំរោង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ សម្ដែងក្ដីត្រេកអរ បន្ទាប់ពីទទួលបានផ្លូវចំនួន៣ខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ប្រភេទផ្លូវកៅស៊ូជាគម្រោងកញ្ចប់ថវិការជុសជួលឡើងវិញ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២៨ខែមេសា ឆ្នាំ២០២៣នេះ។

លោក យាយ ឡាយ រស់នៅចំណុចភូមិភ្នៀត បានរៀបរាប់ថា មុនៗផ្លូវក្នុងមូលដ្ឋានរបស់គាត់ពេល​ភ្លៀង​រដូវវស្សាមានការលំបាកខ្លាំង​ជិះរអិលពិបាក ក្នុងការធ្វើដំណើរ ប៉ុន្តែពេលនេះ បាន​អាជ្ញាធរខេត្ត ជួយជួសជុលឲ្យមានភាពល្អប្រសើរឡើងវិញ ដោយការចាក់ផ្លូវកៅស៊ូ​ធ្វើឲ្យរូបគាត់​ក៏ដូចជាអ្នកភូមិផ្សេងៗទៀតត្រេកអរសប្បាយរីករាយ។

លោកអ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ​ និងជាអ្នកនាំពាក្យរបស់សាលាខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកធ្វើដំណើរ និងដឹកកសិកផល​នានារបស់​បងប្អូន​ប្រជាពលរដ្ឋក្នុងមូលដ្ឋានកន្លងមក រដ្ឋបាលខេត្តបានសិក្សាគម្រោង​ដើម្បីធ្វើការជួសជុល​ផ្លូវ​ពីគ្រួសក្រហមមកជាផ្លូវកៅស៊ូវវិញទាំងបីខ្សែ ដើម្បីធានាការជាប់ធនរឹងបានយូរអង្វែង។

លោកបន្តថា កត្ដាទាំងអស់នេះហើយ គឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់​ពីរាជរដ្ឋាភិបាល​និង​អាជ្ញាធរថ្នាក់ក្រោម ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានទាំងអស់ ដើម្បីអភិវឌ្ឍន៍​ឲ្យមានការរីកចម្រើនបានលើគ្រប់វិស័យ៕

អត្ថបទដែលទាក់ទង

-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
2026/10/14 11:16:40 pm        1
កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm        1
ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​-កម្ពុជា- អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

2026/10/14 11:16:40 pm
​កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
2026/10/14 09:41:33 pm
​ឯកឧត្តមទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ ជាមួយលទ្ធផលសម្រេចបានជាបន្តបន្ទាប់ក្នុងកិច្ចខិតខំបោសសម្អាតOnline Scams កម្ពុជាបន្តប្តេជ្ញាទប់ស្កាត់មិនឱ្យវិលត្រឡប់ជាដាច់ខាត
2026/10/14 09:37:00 pm
​កម្ពុជា-អាល្លឺម៉ង់ ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និង TVET
2026/10/14 07:58:22 pm
​កម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុក ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនឹងការជនលិច
2026/10/14 07:54:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/14 09:22:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/14 01:06:46 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/13 12:21:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/13 02:07:38 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm