អាមេរិក៖ យោងតាមកំណត់ត្រាពីកិច្ចប្រជុំប្រឹក្សាយោបល់ ពិនិត្យឡើងវិញដោយសារព័ត៌មាន Reuters រយៈពេល៤ខែមុនការដួលរលំធនាគារធំបំផុតទី២ នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ក្រុមនិយ័តករធនាគារដ៏សំខាន់ បានបង្ហាញីការព្រួយបារម្ភអំពីគ្រោះថ្នាក់របស់ក្រុមធនាគារផ្ដល់ប្រាក់កម្ចីធំៗ បានបង្កគ្រោះថ្នាក់ដល់ស្ថិរភាពហិរញ្ញវត្ថុ។

ក្រុមមន្ត្រីមកពីសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសសហព័ន្ធ បានប្រាក់គណៈកម្មការប្រឹក្សាយោបល់ស្ដីពីការដួលរលំធនាគារកាលពីខែវិច្ឆិកាថា ផ្នែកដ៏ធំនៃតុល្យភាពប្រាក់បញ្ញើរបស់ធនាគារក្នុងស្រុក គ្មានធានារ៉ាប់រ៉ងទេ និងបានព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ធនាគារផ្សេងទៀត ។
អគ្គនាយកសាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ លោក Martin Gruenberg បាននិយាយនៅអង្គប្រជុំមួយដែលបានរៀបចំឡើងជាសាធារណៈប៉ុន្តែព័ត៌មានលម្អិតដែលមិនត្រូវបានរាយការណ៍ពីមុនមកថា បន្ទាប់ពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ និយ័តករបានដោះស្រាយលើការបង្កើតធនាគារធំជាងគេ ដោយចាត់ទុកថាជាធនាគារសំខាន់ជាប្រព័ន្ធសុវត្ថិភាពសកល (G-SIBs )។

លោក Gruenberg បាននិយាយនៅកិច្ចប្រជុំកាលពីខែវិច្ឆិកាថា យើងបានភ្ញាក់ឡើងនិងបានដឹងថាការដួលរលំមួយក្នុងចំណោមស្ថាប័នប្រព័ន្ធធនាគារធំៗទាំងនេះ ពិតជាអាចប៉ះពាល់ខ្លាំងដល់ក្ដីរំពឹងស្ថិរភាពរបស់ហិរញ្ញវត្ថុ៕