អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារ នៅតែជាបញ្ហាសកលរួមទាំងកម្ពុជា

2023/04/28 06:19:17 pm        260

ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីកុមារដែលហៅកាត់ថា APLE បានឲ្យដឹងថា អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតែជាបញ្ហាសកល រួមទាំងកម្ពុជាផងដែរ បើទោះបីជារារដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការការពារ និងទប់ស្កាត់ក៏ដោយនោះ។

ថ្លែងនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី«ការអនុវត្តបែបកុមារមេត្រី ដើម្បីការការពារកុមាររងគ្រោះ​នៃអំពើ​រំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទក្នុងនីតិវិធី​យុត្តិធម៌ព្រហ្មទណ្ឌ» នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះនៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា នៃក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីក្រសួងយុត្តិធម៌ អគ្គស្នងការដ្ឋាននគរបាលជាតិ​នៃក្រសួងមហាផ្ទៃ និងក្រសួង ស្ថាប័ន ជាច្រើនទៀតក្នុងជូររាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិនោះ លោក ផៃ សុភ័ក្រ្ត ប្រធានកម្មវិធីរបស់អង្គការសកម្មភាព ដើម្បីកុមារ បានឲ្យដឹងថា ការរំលោភបំពានលើកុមារ នៅតែជាបញ្ហាចោទ ដែលទាមទារឲ្យភាគីពាក់ព័ន្ធ ទាំងអស់រួមគ្នាបង្ការ និងទប់ស្កាត់បន្ថែមទៀត។

លោកបញ្ជាក់ថា«អំពើរំលោភបំពាន និងអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅតែជាបញ្ហាសកល និង នៅព្រះរាជាណាចក្រកម្ពុជា។ ហើយកុមារនៅតែកំពុងប្រឈម នឹងគ្រោះថ្នាក់នៃការរំលោភបំពាន និងកេង ប្រវ័ញ្ចភ្លូវភេទក្នុងរូបភាពផ្សេងៗគ្នា ដែលកើតមាននៅក្នុងគ្រួសារ សហគមន៍ កន្លែងកំសាន្ត និងកេងប្រវ័ញ្ច ផ្លូវភេទតាមប្រព័ន្ធអនឡាញជាដើម ដែលស្ថានភាពទាំងនេះកំពុង​បន្តកើតឡើងគួរឲ្យព្រួយបារម្ភ»។

លោក ផៃ សុភ័ក្រ្ត បានបន្តទៀតថា ដោយហេតុថា ភាពរងគ្រោះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងផ្លូវ កាយ ផ្លូវចិត្ត និងអារម្មណ៍របស់កុមារ។កម្រិតនៃការប៉ះពាល់ទង្គិតផ្លូវចិត្តរបស់កុមារ​រងគ្រោះ​ដោយអំពើរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ គឺពិបាកក្នុងការវាស់វែង។

លើសជាងនេះទៅទៀត យោងទៅតាមភស្តុតាងនៃការសិក្សាស្រាវជ្រាវ បានឲ្យដឹងថា កុមារងគ្រោះភាគច្រើនមានអារម្មណ៍ពិបាកក្នុងការទុកចិត្តអ្នកដ ទៃអស់សង្ឃឹម បាក់ទឹកចិត្ត ស្តីបន្ទោសខ្លួនឯង និងឆាប់ភ័យខ្លាច ដែលការប៉ះទង្គិចទាំងអស់នេះ ទាមទារ ការព្យាបាល​រយៈពេលវែង ឬខ្លីតាមទំហំនៃភាពរងគ្រោះ ដែលផលពិបាកទាំងនេះអាចធ្វើឲ្យពួកគេ បាត់បង់ អនាគត និងក្លាយជាបន្ទុកដ៏ធំសម្រាប់គ្រួសារ និងសង្គមជាតិយើងទាំងមូលផងដែរ។

ទោះជាយ៉ាងណាក៏ដោយទាក់ទងនឹងបញ្ហាការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម កេង សុម៉ារិទ្ធ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានកំពុងខិតខំយកចិត្តទុកដាក់យ៉ាងសកម្មបំផុតដើម្បីបង្ការទប់ស្កាត់នូវអំពើដ៏យង់ឃ្នងនេះ ដោយរាជរដ្ឋាភិបាលបានកំពុងធ្វើសេចក្តី ព្រាងច្បាប់ដើម្បីការពារ និងលើកកម្ពស់សិទ្ធិកុមារ​នេះផងដែរ៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm