អាហ្វ្រិក ៖ យោធាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ទាហាន៣៣នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការវាយប្រហារមកលើអង្គភាពយោធាក្នុងប្រទេសបួរគីណាហ្វាសូ ភាគខាងកើត។

សេចក្តីថ្លែងការណ៍និយាយថា អង្គភាពយោធា Ougarou ត្រូវបានដាក់គោលដៅដោយការវាយប្រហារមកលើបរិវេណដ៍ធំកាលពីព្រឹកថ្ងៃព្រហ្បតិ៍ ដែលបានបណ្តាលឲ្យទាហាន៣៣នាក់ស្លាប់ និង១២នាក់ផ្សេងទៀតរងរបួស។
សេចក្តីថ្លែងការណ៍និយាយថា ការប្រយុទ្ធគ្នាមានភាពតានតឹងខ្លាំង ហើយក្រុមទាហានបានបង្ហាញការប្តេជ្ញាចិត្តដ៏អស្ចារ្យ ដោយការប្រឈមមុខជាមួយសត្រូវ ដែលបានចូលមកក្នុងចំនួនដ៏ច្រើន។
ពួកគេបានត្រៀមទប់ទល់ក្រុមភេរវជនយ៉ាងហោចណាស់៤០នាក់មុនពេលកម្លាំងមកដល់។

ចាប់តាំងពីឆ្នាំ២០១៥មក ភាពអសន្តិសុខ នៅប្រទេសអាហ្វ្រិកខាងលិចមួយនេះ បានឆក់យកជីវិតមនុស្សជាច្រើន ហើយមនសុ្សរាប់ពាន់នាក់បានភៀសខ្លួនចេញ៕