ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៦៧២នាក់ទៀតត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់ ១៦ ៩៧១នាក់។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ចំនួនអ្នកជាសះស្បើយសរុបពីជំងឺកូវីដ-១៩ បានកើនឡើងដល់ ៦ ០១៩នាក់។
ក្រសួងឱ្យដឹងទៀតថា មនុស្ស ៣នាក់បន្ថែមទៀត បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបកើនដល់ ១១០នាក់ហើយនៅត្រឹមថ្ងៃនេះ៕