ប៉ាគីស្ថាន ៖មនុស្ស៧នាក់បានស្លាប់ និងច្រើននាក់ផ្សេងទៀត បានរងរបួស បន្ទាប់ពីរថភ្លើងបានឆាបឆេះ នៅក្នុងក្រុង Khairpur កាលពីល្ងាចថ្ងៃពុធ។

រថភ្លើងផ្នែកដឹកទំនិញ លេខ១៧ នៃក្រុមហ៊ុនរថភ្លើង Express ទីក្រុង Karachi បានឆាបឆេះអំឡុងការធ្វើដំណើរ ពីទីក្រុង Karachi ទៅកាន់ទីក្រុង Lahore នៅជិតស្ថានីយ៍ Tando Masti Khan ។
យោងតាមសាក្សី បានឲ្យដឹងថា ក្រុមពន្លត់អគ្គិភ័យ បានមកដល់យឺតពេលដែលរថភ្លើងនេះ ត្រូវបានឆេះបំផ្លាញធ្ងន់ធ្ងរ។

ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានគេទូរស័ព្ទហៅ ប៉ុន្តែក្រុមនេះ បានមកដល់យឺតពេល ដូច្នេះអ្វីដែលបានកើតឡើងចំពោះរថភ្លើង អ្នកអាចមើលឃើញតាមរយៈកាំម៉េរ៉ា ដែលរថភ្លើងត្រូវបានភ្លើងឆេះទាំងស្រុងទៅជាផេះ។
សាកសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះដើម្បីកំណត់អត្តសញ្ញាណ៕