អ្នកជំនាញចាត់ទុកសក្តានុពលតំបន់ទន្លេមេគង្គ ជាខ្ទះអាហារដ៏សំខាន់របស់ប្រជាជនក្នុងតំបន់

2023/04/28 08:42:44 pm        322

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកសក្តានុពលតំបន់ទន្លេមេគង្គជាខ្ទះអាហារដ៏សំខាន់របស់ប្រជាជនក្នុងតំបន់។

ថ្លែងប្រាប់BTV NEWS អំឡុងពេលដឹកនាំអ្នកសារព័ត៌មានក្នុងតំបន់ទន្លេមេគង្គ ចូលរួមវគ្គបណ្តុះបណ្តាលសារព័ត៌មានតំបន់ទន្លេមេគង្គ លើកទី២ ក្រោមប្រធានបទ «ការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីតំបន់ទន្លេមេគង្គសន្តិភាព ស្ថិរភាព និងវិបុលភាព» ដែលមានរយៈពេល៣ថ្ងៃ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ លោកបណ្ឌិត គិន ភា បានឲ្យដឹងថា ក្នុងវគ្គបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានទន្លេមគង្គលើកទី២នាពេលនេះ ឆ្លុះ​បញ្ចាំង​ឃើញថា អ្នកសារព័ត៌មានក្នុងតំបន់មេគង្គ ​បានស្វែងយល់ពីគ្នា សំដៅលើកកម្ពស់ការយល់ដឹង​និង​ស្វែងយល់​អំពីប្រព័ន្ធនយោបាយ និងប្រព័ន្ធបោះឆ្នោត ដំណើរការប្រជាធិបតេយ្យ និងការរៀបចំការបោះឆ្នោតានៅប្រទេសក្នុង តំបន់មេគង្គ, ពិនិត្យមើលទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍនៃប្រទេសមេគង្គ ក៏ដូចជាពិនិត្យមើលក្របខណ្ឌកិច្ចសហប្រតិបត្តិការនានានៅតំបន់មេគង្គ រួមទាំងរបៀប វារៈនយោបាយ និងប្រតិបត្តិការសំខាន់ៗ។

លោកបណ្ឌិត គិន ភា ថ្លែងថា សិក្ខាកាមទាំងអស់មកពីតំបន់មេគង្គបានស្វែងយលទាំង​ទិដ្ឋភាព​នយោបាយ សេដ្ឋកិច្ច ជាពិសេសពាក់ព័ន្ធបញ្ហាបរិស្ថាន​ និងធនធានធម្មជាតិ ដោយសារទឹក​ដែលធានានិរន្តរភាព គុណភាពទឹក ដើម្បីរក្សាគុណភាពសម្រាប់ប្រជាពលរដ្ឋនៅ​តាមតំបន់ទន្លេមេគង្គ។

លោកបណ្ឌិត បានអំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមចំណែកទាំងអស់​គ្នាផ្សព្វផ្សាយ​ព័ត៌មានពីតំបន់ទន្លេមេគង្គ ដោយសារទន្លមគង្គជាប្រភពទឹកដ៏សំខាន់​ដល់​ប្រជាជនជាង ៥០០លាននាក់​ រស់តាមដងទន្លេមេគង្គ ហើយទន្លេនេះជាខ្ទះអាហារដ៏ធំ​សម្រាប់ប្រជាជននៅតាមដងទន្លេមេគង្គ។

លោក រ៉ាន់ រើយ អ្នកសារព័ត៌មានមកពីក្នុងស្រុក PHNOM PENH Post បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះជាការផ្សារភ្ជាប់រវាងអ្នកសារព័ត៌មានតំបន់ទន្លេមេគង្គ និងជា​ការ​លក្ខណៈបើកចំហរឲ្យអ្នកសារព័ត៌មានមកពីបណ្តាប្រទេសតំបន់មេគង្គស្គាល់ពីសក្តានុពលគ្រប់ប្រភេទរបស់កម្ពុជា។

ទន្លេមេគង្គ គឺជាទន្លេដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ទន្លេនេះ​មានប្រវែងប្រហែល ៤,៩០០គីឡូម៉ែត្រ ដែលហូរចេញពីប្រភពរបស់វានៅលើខ្ពង់រាបទីបេ ក្នុងប្រទេសចិន កាត់តាមប្រទេសមីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម តាមរយៈដីសណ្ដដ៏ធំចូលទៅក្នុងសមុទ្ទ។

តំបន់ដែលទន្លេហូរកាត់ត្រូវបានគេហៅថា មហាអនុតំបន់ទន្លេមេគង្គ (GMS) ឬជាមហាអនុតំបន់​ទន្លេមេគង្គ ដែលលាតសន្ធឹងលើប្រទេសចំនួន៦​ គឺប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។ វាជាតំបន់អន្តរប្រទេសនៃអាងទន្លេមេគង្គដែលមានប្រជាជនជាង ៣០០លាននាក់។ មហាទន្លេមេគង្គ មានធនធានធម្មជាតិ ​និងវប្បធម៌ដែលមិនអាចជំនួសបាន ហើយត្រូវបានចាត់ទុកថាជាតំបន់សម្បូរជីវចម្រុះដ៏សំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះ គឺជាកន្លែងផ្គត់ផ្គង់អាហារដ៏សំខាន់ផងដែរ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        141
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm