ម៉ិកស៊ិក៖ កាលពីថ្ងៃអង្គារប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដ័រ បានសន្យាថា នឹងបើកការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីស្វែងរកឲ្យឃើញអ្នកទទួលខុសត្រូវចំពោះអ្នកស្លាប់ ២៤នាក់នៅក្នុងឧប្បត្តិហេតុដាច់ខ្សែកាបយោងរថភ្លើង ដែលធ្លាប់មានប្រវត្តិបញ្ហា។
ការសន្យាបែបនេះបានធ្វើឡើង ស្របពេលដែលក្រុមជួយសង្គ្រោះបន្ទាន់នៅក្នុងរដ្ឋធានីម៉ិកស៊ិកកូ បានប្រឹងប្រែងទាយយកសាកសពជនរងគ្រោះ ដែលជាប់ខ្លួននៅក្នុងបំណែកទូររថភ្លើង ដែលបានធ្លាក់ដល់ដីកាលពីយប់ថ្ងៃចន្ទ។ មនុស្សរាប់សិបនាក់បានរងរបួសក្នុងឧប្បត្តិហេតុមួយនេះ ដែលស្ថិតនៅក្នុងចំណោមឧប្បត្តិហេតុរថភ្លើងខ្សែកាប ដ៏អាក្រក់បំផុតកើតឡើងនៅក្នុងទីក្រុងម៉ិកស៊ិកកូ ធ្វើឲ្យមានការចោទសួរដល់បទដ្ឋានសាងសង់ និងថែទាំងបណ្ដាញទូរគមនាគមន៍ ដែលប្រើប្រាស់ដោយពលរដ្ឋរាប់លាននាក់ ជារៀងរាល់ថ្ងៃមួយនេះ។
លោក ឡូប៉េស អូប្រាដ័រ បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ការស៊ើបអង្កេតយ៉ាងហ្មត់ចត់មួយនឹងធ្វើឡើងដើម្បីដឹងពីការពិត ហើយក្រុមអ្នកជំនាញអន្តរជាតិឯករាជ្យ នឹងជួយស៊ើបអង្កេតក្រុមរដ្ឋអាជ្ញាសហព័ន្ធ។ លោកបន្តថា ពួកយើងមិនអាចចេះតែស្មានស្មានបាននោះទេ រួចបន្ទោសតិចតួចអ្នកប្រព្រឹត្តកំហុសដោយគ្មានភស្តុតាងបាននោះទេ៕
អត្ថបទ៖ សារ៉ាត់