កងទ័ពជើងទឹកអាមេរិកនិយាយថា អ៊ីរ៉ង់រឹបអូសនាវាដឹកប្រេងនៅឈូងសមុទ្រអូម៉ង់

2023/04/28 10:47:43 pm        64

អាមេរិក ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយថា អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងចងទង់ជាតិកោះ Marshallនៅក្នុងតំបន់ឈូងសមុទ្រអូម៉ង់ ដែលជាការរឹបអូស និងវាយប្រហារចុងក្រោយ និងជាបន្តបន្ទាប់លើនាវា​ពាណិជ្ជកម្ម​នៅក្នុងដែនសមុទ្រអារ៉ាប់ ចាប់តាំងពីឆ្នាំ ២០១៩រហូតមក ។ 

ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB News បានរាយការណ៍នៅលើបណ្តាញព័ត៌មានសង្គមថា កងទ័ពជើងទឹកអ៊ីរ៉ង់ បានរឹបអូសនាវា​ចងទង់ជាតិកោះ Marshall ប៉ុន្តែពួកគេ ពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។ 

កងទ័ពជើងទឹកសហរដ្ឋអាមេរិក បញ្ជាក់ថា នាវាមួយគ្រឿងនេះជានាវា Advantage Sweetដែលជានាវាដឹកប្រេងឆៅ Suezmax ដោយផ្អែកលើទិន្នន័យតាមដាននាវា Refinitiv និងជួលដោយក្រុមហ៊ុនប្រេង Chevron ហើយនិងបានចូល​ចតលើកចុងក្រោយនៅប្រទេសគូវែត ។ 

អ្នកគ្រប់គ្រងនាវាដែលត្រូវបានចុះបញ្ជី ជាក្រុមហ៊ុន Genel Denizcilik Nakliyati AS គឺក្រុមហ៊ុនមានមូលដ្ឋាន​នៅ​ប្រទេសទួរគី ដែលពុំបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំសេចក្តីអធិប្បាយ ។ 

កងទ័ពជើងទឹកសហរដ្ឋអាមេរិក និយាយទៀតថា ការយាយីនាវានៅតែបន្តរបស់អ៊ីរ៉ង់ និងការជ្រៀតជ្រែកសិទ្ធិនាវាចរណ៍ ក្នុងដែនទឹកក្នុងតំបន់ គឺជាគំរាមកំហែងមួយដល់សន្តិសុខសមុទ្រ និងសេដ្ឋកិច្ចសកល ។ ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ អ៊ីរ៉ង់បានរឹបអូសដោយខុសច្បាប់ នាវាពាណិជ្ជកម្មយ៉ាងហោច ៥គ្រឿងនៅតំបន់មជ្ឈិមបូព៌ា ៕ ដោយ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        63
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        54
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        48

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm