អាជ្ញាធរជាតិអប្សរា រៀបចំកៅអីឈើតាមប្រាសាទនានា សម្រាប់ភ្ញៀវទេសចរអង្គុយសម្រាក

2023/04/28 10:53:11 pm        309

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានរៀបចំដាក់តុឈើនៅតាមម្លប់ដើមឈើ ក្បែរៗប្រាសាទបុរាណសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យពួកគាត់បានអង្គុយសម្រាកក្នុងពេលដើរទស្សនានឿយហត់ ដែលជាការយកចិត្តទុកដាក់ថ្មីមួយបន្ថែមទៀត ក្រៅតែពីការងារស្តារហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំសួន ដាំកូនឈើ សម្អាតបរិស្ថាន ថែទាំអភិរក្សប្រាសាទ និងការងារថែទាំបរិស្ថានក្នុងឧទ្យានអង្គរជាប្រចាំ។

លោក សេក វីដា ក្រុមការងារត្រួតពិនិត្យបរិក្ខារទេសចរណ៍ នៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា ក្រុមការងាររបស់លោកកំពុងមមាញឹករៀបចំធ្វើកៅអីឈើ​ដាក់នៅតាមម្លប់ដើម​ឈើចំនួន៤កន្លែងនៅប្រាសាទអង្គរវត្តសម្រាប់ឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិ ​បាន​អង្គុយសម្រាក បន្ទាប់ពីពួកគាត់បានដើរទស្សនាប្រាសាទបុរាណ​ហត់នឿយ ​និង​ចុក​រួយជើង​ជាដើមនោះ។

ក្រៅពីប្រយោជន៍ដែលបានរៀបរាប់ខាងលើ ​កៅអីធ្វើពីបន្ទះឈើទាំងនេះ ក៏មាន​សារសំខាន់ជួយ​ការពារថ្មប្រាសាទ​ និងស្មៅនៅតាមប្រាសាទផង ព្រោះកន្លងមកភ្ញៀវទេសចរតែងតែទៅអង្គុយលើ​ថ្មប្រាសាទ ​ឬស្មៅនៅពេលពួកគាត់ដើរឆ្ងាយ ​ហត់ អស់កម្លាំង ដែលធ្វើឱ្យមានផលប៉ះពាល់​ដល់​ថ្មប្រាសាទ និងវាលស្មៅ។

ជាមួយគ្នានេះដែរលោក ឡេក គិមលីន ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍​នៃអាជ្ញាធរជាតិអប្សរា​នៅ​ប្រាសាទអង្គរវត្ត ​ក៏បានឱ្យដឹងដែរថា ការរៀបចំធ្វើកៅអីឈើសម្រាប់ឱ្យភ្ញៀវទេសចរ​បានអង្គុយសម្រាកនេះ មានការគាំទ្រពីភ្ញៀវទេសចរជាច្រើន។ «កៅអីធ្វើពីបន្ទះឈើវែងៗទាំងនេះ បានជួយឱ្យភ្ញៀវទេសចរបានអង្គុយ​សម្រាក​បន្ធូរអារម្មណ៍​បំបាត់ការនឿយហាត់មួយអន្លើ បន្ទាប់ពីពួកគាត់បានដើរឆ្ងាយ ​ហត់ អស់កម្លាំង​ និងចុករួយជើងអំឡុងពេលទស្សនាប្រាសាទ ជាពិសេសភ្ញៀវទេសចរដែលមានវ័យចំណាស់»។

សូមជម្រាបថា អាជ្ញាធរជាតិអប្សរា ក៏​បាន រៀបចំកម្រាលក្ដារផ្លូវថ្មើរជើង នៅបរិវេណប្រាសាទ​អង្គរវត្តនេះផងដែរ។កម្រាលផ្លូវដើរថ្មី ​ដែលអាជ្ញាធរជាតិអប្សរា ធ្វើការរៀបចំនេះ មានចំនួន៤កន្លែង​ផ្សេងគ្នា ចំណែកកម្រាលឈើចាស់ ក៏នៅរក្សាទុកដដែល ​គោលដងចម្បងដើម្បីកាត់បន្ថយភាព​សឹករិចរឹលនៃថ្មប្រាសាទ ​ដោយសារកន្លងមក ​ជាពិសេសរដូវវស្សាមានភ្លៀងធ្លាក់ បណ្តាលឱ្យមាន​ភក់ជាប់មកជាមួយនូវបាតស្បែកជើង ជាហេតុនាំយកដី ទាំងនោះទៅកកិតជាមួយនឹងថ្ម។ ម្យ៉ាងទៀតគឺដើម្បីគ្រប់គ្រងលំហូររបស់ភ្ញៀវទេសចរឱ្យសមរម្យ ចៀសវាងការដើរនៅលើស្មៅ និងលើដី រក្សាបានរបៀបរៀបរយ និងរួមចំណែកលើកកម្ពស់សោភណ្ឌភាពប្រាសាទអង្គរវត្ត ឱ្យមានភាពបៃតងគ្រប់រដូវកាល៕អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm