បាល់ទាត់៖ គ្រូបង្វឹកក្លិបអ៊ីតាលី AS Roma លោក Paulo Fonseca នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាលនេះ នេះបើតាមការប្រកាសរបស់ក្លិបនៅ Serie A មួយនេះនៅថ្ងៃអង្គារម្សិលមិញ។
ការប្រកាសនេះដែរធ្វើឡើងស្របពេល Roma នឹងត្រូវទទួលបិសាចក្រហម Manchester United នៅយប់ថ្ងៃព្រហស្បតិ៍នេះជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Europa League បន្ទាប់ពីជើងទី១ នៅទឹកដី Old Trafford ចាញ់ ៦-២។ បុរសវ័យ ៤៨ឆ្នាំរូបនេះបានមកដល់ AS Roma នៅឆ្នាំ២០១៩ ជាមួយនឹងកិច្ចសន្យា ២ឆ្នាំអមជាមួយនឹងលក្ខខណ្ឌបន្តមួយឆ្នាំទៀត ប្រសិន Roma អាចបង្ហាញខ្លួននៅ UEFA Champions League រដូវកាលក្រោយបាន។
Roma បានបញ្ចប់រដូវកាលមុនលេខ៥ នៅ Serie A ខណៈរដូវកាលនេះកំពុងឈរលេខ៧ និងតាមពីក្រោយក្រុមលេខ៦ Lazio ដល់ទៅ ៩ពិន្ទុ។ មុនមកដល់ Roma នេះគ្រូបង្វឹកសញ្ជាតិព័រទុយហ្កាល់ Paulo Fonseca ធ្លាប់បានដឹកនាំក្លិបអ៊ុយក្រែន Shakhtar Donesk ឈ្នះជើងឯកលីគ និងខាប់ ៣រដូវកាលជាប់គ្នា៕
អត្ថបទ៖នាង សុភាវុធ