ឯកឧត្តម ហ៊ុន ម៉ានី៖ យើងអាចមិនមានទស្សនៈដូចគ្នា តែអ្វីគួរមាន គឺជាទស្សនៈជាតិតែមួយ

2023/04/29 02:06:11 pm        207

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានថ្លែងថា យើងទាំងអស់គ្នាអាចមិនមានទស្សនៈដូចគ្នា ប៉ុន្តែអ្វីដែលយើងគួរមានរួមគ្នា គឺជាទស្សនៈជាតិរួមមួយសម្រាប់កម្ពុជា នោះគឺសេចក្តីស្រលាញ់ចំពោះកម្ពុជា ក៏ដូចជាឆន្ទៈ និងសកម្មភាពក្នុងការបង្ហាញភាពសាបេះដូង ចំពោះសង្គមជាតិ ។

ក្នុងឱកាសអញ្ជើញបើកព្រឹត្តិការណ៍ Beyon The Game’s Day កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នាវិមានអនុស្សាវរីយ៍ ឈ្នះ ឈ្នះ ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា យើងមានភាគហ៊ុនមួយស្មើៗគ្នា សម្រាប់អនាគតកម្ពុជា ដោយត្រូវខិតខំប្រឹងប្រែងពោរពេញដោយភាពជឿជាក់ ប្រើប្រាស់ជំនាញ និងទេពកោសល្យរបស់យើងម្នាក់ៗ និងរៀងៗខ្លួន ដើម្បីប្រជាជាតិយើងមានភាពសុខសាន្ត និងរុងរឿងជាងនេះ ។

ឯកឧត្តមបានបន្តថា ក្រោមស្មារតី “ខ្មែរធ្វើបាន” យុទ្ធនាការ #BeyondThegames គឺជាសក្ខីភាពមួយ ដែលសបញ្ជាក់យ៉ាងច្បាស់ពីស្មារតីរួបរួម និងចូលរួមយ៉ាងក្លៀវក្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់ស្រទាប់ គ្រប់វ័យក្នុងសង្គម ក្នុងការគាំទ្រប្រកបដោយមោទនភាព ចំពោះភាពជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA Games) និងកីឡាអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ហើយអ្វីដែលកាន់តែពិសេស មិនអាចកាត់ថ្លៃបាននោះ គឺការបង្ហាញការស្រលាញ់ និងគាំទ្រដល់គ្រូបង្វឹក កីឡាករ កីឡាការិនីរបស់កម្ពុជា តាមរយៈស្មារតីរួមរបស់យើង ដែលនៅពីក្រោយកិច្ចខិតខំប្រឹងប្រែងរបស់ពួកគាត់ ជាអត្តពលិក ។

ជាមួយនេះ ឯកឧត្តមប្រធាន ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណគ្រប់ៗគ្នា ចំពោះការលះបង់នាំមកនូវភាពជោគជ័យ និងសមិទ្ធផលដែលកើតចេញពីភាសាបេះដូងសម្រាប់កម្ពុជា ដែលជាការចូលរួមទាំងអស់ និងពិតបានបង្ហាញយ៉ាងច្បាស់ថា ប្រជាជនកម្ពុជារួបរួមគ្នាក្នុងបុព្វហេតុតែមួយ ដោយសារគ្រប់គ្នា សុទ្ធតែមានសេចក្តីស្រលាញ់ចំពោះប្រជាជាតិយើង និងចង់បង្ហាញភាសាបេះដូងដែលមានចំពោះជាតិមាតុភូមិរបស់ខ្លួន ៕ អត្ថបទ ÷ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm