សាក្សីនិយាយថា ផ្សែងហុយត្រូវបានគេមើលឃើញនៅលើអាកាស ខាងលើទីក្រុង Khartoum កាលពីថ្ងៃសុក្រ ខណៈការវាយប្រហារតាមអាកាស ដោយរថក្រោះនិងកាំភ្លើងធំ បានធ្វើឲ្យរញ្ជួយរដ្ឋធានីប្រទេសស៊ូដង់ និងទីក្រុង Bahri នៅជាប់នោះ ដែលកំពុងរិះគន់ដល់ការបន្ថែមពេលបទឈប់បាញ់រយៈពេល៧២ម៉ោង ដែលបានប្រកាសដោយយោធា និងកងកម្លាំងយោធាប៉ារ៉ាជាគូប្រជែង។

នៅក្នុងតំបន់រដ្ឋធានី Khartoum ការប្រយុទ្ធគ្នាដោយកាំភ្លើងដ៏ខ្លាំង និងការបំផ្ទុះ បានធ្វើឲ្យកក្រើកតំបន់ជិតខាងដែលមានពលរដ្ឋរស់នៅ។ ផ្សែងខ្មួលខ្មាញ់ត្រូវបានគេមើលឃើញនៅពីលើរដ្ឋធានី។
កងទ័ពបាននិងកំពុងដាក់ពង្រាយយន្តហោះប្រយុទ្ធ និងយានដ្រូន នៅលើកម្លាំងគាំទ្ររហ័ស ក្នុងតំបន់ជិតខាងនៅទល់មុខនឹងរដ្ឋធានី។ ពលរដ្ឋជាច្រើនបានជាប់នៅក្នុងសង្គ្រាមក្នុងទីក្រុងដោយខ្វះខាតស្បៀងអាហារ ប្រេងឥន្ធនៈ ទឹក និងអគ្គិសនី។
យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៥១២នាក់បានស្លាប់ និងជិត៤,២០០នាក់ បានរងរបួស ដែលចំនួនអ្នកស្លាប់ពិតប្រាកដ ត្រូវបានគេជឿថា ខ្ពស់ជាងនេះឆ្ងាយ។ សហជីពវេជ្ជបណ្ឌិតស៊ូដង់ និយាយថា ជនស៊ីវិល ៣៨៧នាក់ បានស្លាប់។

ទន្ទឹមនឹងនេះ ប្រជាជនស៊ូដង់ និងជនជាតិផ្សេងទៀត បានបន្តសម្រុកទៅកាន់ កំពង់ផែស៊ូដង់ កាលពីថ្ងៃសុក្រ ដើម្បីភៀសខ្លួនចេញពីជម្លោះដែលនៅតែបន្តក្នុងប្រទេសនេះ តាមទូក។