អង្គភាពសេវាសង្គ្រោះបន្ទាន់ បានទាញយកសាកសពពីខាងក្រោមគំនរបាក់បែកនៃអគារពលរដ្ឋរស់នៅ ដែលត្រូវបានបំផ្លាញដោយ ការវាយប្រហាររបស់រុស្ស៊ីក្នុងទីក្រុង Uman កាលពីថ្ងៃសុក្រ ហើយប្រជាជន ត្រូវបានបង្ខំឲ្យស្វែងរកទីជម្រកក្នុងពេលមាការប្រកាសអាសន្ន ពីការវាយឆ្មក់តាមអាកាសជាថ្មីទៀត។

ប្រធានសហករណ៍លំនៅឋានមានអាយុ ៥៧ឆ្នាំ លោកស្រី Svitlana Shynkoruk បានរំលឹកឡើងវិញនៅពេលការវាយប្រហារ ខណៈកំពុងអង្គុយនៅក្នុងទីជម្រកថា អ្វីជាច្រើនបានធ្លាក់មកលើគាត់ និងចៅស្រីរបស់គាត់ មានបង្អួច អំបែង និងដី។
លោកស្រីនិយាយថា គាត់បាននាំចៅចេញទៅវ៉េរ៉ង់ដា ហើយក្រោយមកគាត់គិតថា មានអំបែងនៅជាប់ជើងរបស់គាត់។
រុស្ស៊ីបានបាញ់មីស៊ីល ទៅលើទីក្រុងនានា ក្នុងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃសុក្រ បណ្តាលឲ្យជនស៊ីវិលយ៉ាងហោចណាស់២៣នាក់ស្លាប់ ក្នុងការវាយប្រហារតាមអាកាស ទ្រង់ទ្រាយធំលើកដំបូង ក្នុងរយៈពេលជិយ២ខែកន្លងទៅនេះ។ នៅក្នុងទីក្រុង Uman អ៊ុយក្រែនភាគកណ្តាល ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើង នៅអគារលំនៅឋានមានប្រជាជនរស់នៅ ដែលត្រូវបានវាយប្រហារនៅជាន់ខាងលើដោយមីស៊ីលរបស់រុស្ស៊ី។ ក្រុមមន្ត្រីនិយាយថា យ៉ាងហោចណាស់ជនស៊ីវិល២១នាក់ស្លាប់នៅទៅនោះ រួមមានទាំងកុមារច្រើននាក់។