ចិន ៖ កិច្ចរបស់ជុំមួយរបស់ការិយាល័យនយោបាយ នៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីសចិន(CPC) ដើម្បីវិភាគស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងការងារសេដ្ឋកិច្ច ដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉េ កាំងកាលពីថ្ងៃសុក្រ។
លោក Xi Jingping អគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនីស្តចិន បានចូលរួមជាអធិបតីនៅក្នុងកិច្ចប្រជុំនេះ។
ដោយសង្កតធ្ងន់លើភាពចាំបាច់នៃការរក្សាបានខ្លឹមសាររួមនៃការជំរុញវឌ្ឍនភាពខណៈរក្សាបានស្ថិរភាព កិច្ចប្រជុំនេះបានជំរុញកិច្ចប្រឹងប្រែងការអនុវត្តន៍ពេញលេញ គ្រប់ជ្រុងជ្រោយ និងច្បាស់លាស់ ចំពោះទស្សនវិទ្យាអភិវឌ្ឍន៍ថ្មី ពន្លឿនកសាងគំរូអភិវឌ្ឍន៍ថ្មី និងធ្វើឲ្យស៊ីជម្រៅកំណែទម្រង់ និងបើកចំហ ដែលមានគោលបំណងបង្កើតកម្លាំងជំរុញដ៏ខ្លាំងក្លា ដើម្បីជំរុញការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់។

