ប្រេស៊ីល៖ ក្រុមមន្ត្រីនៅភាគខាងត្បូងប្រទេសប្រេស៊ីលបាននិយាយថា ខ្មាន់កាំបិតម្នាក់បានសម្លាប់ក្មេងៗ ៣នាក់ និងគ្រូពេទ្យម្នាក់ក្នុងមជ្ឈមណ្ឌលថែទាំទារក ស្ថិតក្នុងទីក្រុងសូដាដេសកាលពីថ្ងៃអង្គារ។
អំឡុងបទសម្ភាសន៍ជាមួយវែបសាយ G1 លោកស្រី ហ្គីសេឡា ហឺម៉ាន់ រដ្ឋមន្ត្រីក្រសួងសុខាភិបាលក្រុងសូដាដេស បានចាត់ទុកហេតុការណ៍នេះថា ជាហេតុការណ៍ដ៏គួរឲ្យរន្ធត់បំផុតនៅក្នុងសាលារៀន។ លោកស្រីបាននិយាយថា បុរសម្នាក់ដេកដួលក្នុងថ្លុកឈាមនៅលើឥដ្ឋ ប៉ុន្តែគាត់នៅរស់ទេ គ្រូបង្រៀនម្នាក់បានស្លាប់ ហើយក្មេងៗក៏បានស្លាប់ផងដែរ។ ដោយឡែក អភិបាលក្រុងសូដាដេស បាននិយាយប្រាប់ទូរទស្សន៍ Globo News ថា យុវជនម្នាក់អាយុចន្លោះពី ១៤ឆ្នាំទៅ ១៨ឆ្នាំបានកាន់កាំបិតដើរចូលមជ្ឈមណ្ឌលថែទាំងទារក។ ខណៈពេលនោះដែរ ស្នងការដ្ឋាននគរបាលក្រុងសូដាដេស មិនទាន់ចេញសេចក្ដីថ្លែងការណ៍ភ្លាមៗនោះទេ៕
អត្ថបទ៖ សារ៉ាត់