ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នារាត្រីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ បានបង្ហោះសារអបអរសាទរ និងកោតសរសើរចំពោះកីឡាករកម្ពុជា ដែលទទួលបានជ័យជំនះ ក្នុងការប្រកួតបាល់ទាត់ នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (បុរសពូល A) រវាង កម្ពុជា និងទីម័រខាងកើត ក្នុងលទ្ធផល៤ទល់នឹង០ (CAM 4-0 TLS) ដែលទើបបានប្រកួតចប់នៅ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក មុននេះបន្តិច។




