ស្នងការនគរបាលក្រុង New Orleans នៃរដ្ឋ Louisiana សហរដ្ឋអាមេរិក បាននិយាយថា បុគ្គលិកម្នាក់របស់ភោជីយដ្ឋានដ៏ពេញនិយម Mandina’s Restaurant គឺជាគោលដៅដោយចេតនានៃការបាញ់សម្លាប់កាលពីយប់ថ្ងៃសុក្រ ជិតនៅក្បែរទីតាំងប្រារព្ធព្រឹត្តការណ៍ប្រចាំឆ្នាំ Jazz Fest។

ស្នងការនគរបាលក្រុង New Orleans បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មាន ថា ក្រុមមន្ត្រីបានឆ្លើយតបទូរស័ព្ទនៃការបាញ់ប្រហារនៅប្លុក3800 នៃវិថី Canal នៅម៉ោងប្រហែលម៨និង២០ នាទីយប់ ។
បុគ្គលិកដែលនៅខាងក្រៅភោជនីយដ្ឋាននៅពេលមានការបាញ់ប្រហារនៅពេលនោះ ត្រូវបានបាញ់សម្លាប់ ហើយជនរងគ្រោះ ជាស្រ្តី ដែលស្ថិតនៅខាងក្នុងភោជនីយដ្ឋាននោះរងរបួស។
ជនរងគ្រោះជាបុរស ដែលជាបុគ្គលិកភោជនីយដ្ឋាននោះ គឺជាគោលដៅដោយចេតនា នៅក្នុងឧបទ្ទវហេតុនេះ ហើយជនរងគ្រោះជាស្ត្រីពុំមានជាប់ពាក់ព័ន្ធដោយផ្ទាល់ទៅនឹងជនដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋម្មនេះទេ ៕