ប្អូនស្រីដ៏មានអំណាចរបស់មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានព្រមានថាកិច្ចព្រមព្រៀងថ្មីៗរវាងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នឹងនាំឲ្យមានគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ។

សារព័ត៌មានរដ្ឋ បានរាយការណ៍ថា លោកស្រី Kim Yo-jong បាននិយាយថា ការរារាំងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គួរតែត្រូវបានស្ថិតក្រោមសុក្រឹតភាពបន្ថែម ។
សហរដ្ឋអាមេរិក បានព្រមព្រៀងដាក់ពង្រាយនាវាមុជទឹកដើរបំពាក់ដោយនុយក្លេអ៊ែរទៅកាន់កូរ៉េខាងត្បូង និងប្រទេសពាក់ពាក់ព័ន្ធនឹងទីក្រុងសេអ៊ូល ក្នុងផែនការនុយក្លេអ៊ែររបស់ខ្លួន ដើម្បីទប់ទល់ការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង។

ជាការឆ្លើយតប កូរ៉េខាងត្បូង បានព្រមព្រៀងមិនផលិតអាវុធនុយក្លេអ៊ែរដោយខ្លួនឯង។
កិច្ចព្រមព្រៀង ដែលគេបានស្គាល់ថា ជាសេចក្ដីប្រកាសទីក្រុងវ៉ាស៊ីនតោន ត្រូវបានប្រកាសនៅសប្ដាហ៍នេះ អំឡុង ជំនួបរវាងប្រធានាធិបតីសហរដ្ឋអាមេរិក និងសមភាគីកូរ៉េខាងត្បូង គឺលោក Yoon Suk-yeol នៅសហរដ្ឋអាមេរិក ៕