អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកលើសគេផង បើ និយាយពីការលួចទិនន្ន័យតាមបញ្ចេកវិទ្យា។

អ្នកនាំពាក្យលោកស្រី Mao Ning បានគូសបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ ដើម្បីឆ្លើយតបទៅនឹងសំណួរអំពីការលើកឡើងរបស់ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធរបស់សហរដ្ឋអាមេរិក ស្តីពីប្រទេសចិននាពេលថ្មីៗនេះ។

លោកស្រី Mao បាននិយាយថា បើនិយាយពីការលួចទិន្នន័យតាមបច្ចេកវិទ្យា គ្មាននរណាអាចលើសសហរដ្ឋអាមេរិកឡើយ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានលួចស្តាប់កិច្ចសន្ទនាការងាររវាងក្រសួងការពារជាតិចិន និងអាល្លឺម៉ង់ ដែលបានធ្វើឡើងនៅទីក្រុងប៊ែរឡាំងកាលពីខែកុម្ភៈឆ្នាំនេះ។ លោកស្រីបានថ្លែងថា ប៉ុន្តែជាការពិត នេះមិនមែនជាអ្វីថ្មីនោះទេ។
លោកស្រី Mao បាននិយាយថា សហរដ្ឋអាមេរិកបានប្រើប្រាស់អត្ថប្រយោជន៍បច្ចេកវិទ្យារបស់ខ្លួនជាយូរមកហើយ ដើម្បីឃ្លាំមើលទ្រង់ទ្រាយធំ និងការលួចព័ត៌មានសម្ងាត់ និងការលួចព័ត៌មានតាមបច្ចេកវិទ្យាប្រឆាំង នឹងសម្ព័ន្ធមិត្តរបស់ខ្លួន និងពិភពលោកទាំងមូល ដែលជាការសម្ងាត់បើកចំហជាយូរមកហើយ ដោយបន្ថែមថា សហរដ្ឋអាមេរិកគួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងឲ្យមែនទែន មុនពេលចង្អុលដាក់ប្រទេសផ្សេងៗ៕