ឥណ្ឌា ៖ ទីភ្នាក់ងារសារព័ត៌មាន ANI បានរាយការណ៍នៅថ្ងៃអាទិត្យ ៣០ មេសានេះ ថា ការលេចធ្លាយឧស្ម័ននៅតំបន់ Ludhiana ក្នុងរដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា បានបណ្តាលឲ្យមនុស្ស ៩ នាក់ស្លាប់ និង ១១ នាក់ផ្សេងទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រុមមួយមកពីកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិរបស់ប្រទេសឥណ្ឌា បានទៅដល់កន្លែងនោះ នេះបើយោងតាមវីដេអូដែលចែករំលែកដោយ ANI ។
វីដេអូបានបង្ហាញឱ្យឃើញថា ក្រុមមន្ត្រីនគរបាលត្រូវបានគេឃើញដើរល្បាត ពាក់ម៉ាស់ និងសុំឱ្យអ្នកស្រុកនៅក្រៅតំបន់កើតហតុ។
