និស្សិតកម្ពុជា១២០នាក់ ចូលរួមប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នៅសាកលវិទ្យាល័យ ខេមតិច

2023/05/01 01:34:54 am        54

ភ្នំពេញ៖បន្ទាប់ពីការចុះអនុស្សារណៈយោគយល់ រវាងសាកលវិទ្យាល័យខេមតិច ជាមួយសហគ្រិនខ្មែរ កាលពីដើម​ខែមេសាកន្លងទៅនេះ សាកលវិទ្យាល័យខេមតិច បានរៀបចំបទបង្ហាញពីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ (Innovative Tech Challenge: Building the Innovative future today) ដែលមាននិស្សិតចូលរួមសរុប​ប្រមាណ១២០នាក់ មកពីសាកលវិទ្យាល័យនានា នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ក្រោមការឧបត្ថម្ភ​ផ្នែកហិរញ្ញវត្ថុ ពីសហគ្រិនខ្មែរ និង UNESCAP។

កម្មវិធីនេះ មានគោលបំណងបង្ហាញពីប្រធានបទសម្រាប់ធ្វើការស្រាវជ្រាវ នវានុវត្តន៍ និងការបណ្តុះគំនិត​សហគ្រិន​ភាព​ដល់សិស្សនិស្សិត ដោយសង្ឃឹមយ៉ាងមុតមាំថា និសិ្សតនឹងបង្កើតគំនិតអាជីវកម្មថ្មីនាពេលអនាគត។ កម្មវិធីនេះដែរ គឺមានការបណ្តុះបណ្តាលធុរកិច្ចដែលមានរយៈពេល ៤ខែ សម្រាប់ការរៀនអភិវឌ្ឍ​គំនិតថ្មីៗទាក់ទង​និងបច្ចេកវិទ្យា ផែនការអាជីវកម្ម និងពង្រឹងជំនាញសហគ្រិនភាពរហូតដល់ការប្រកួតប្រជែងជ័យលាភីផងដែរ។

តាមសាកលវិទ្យាល័យខេមតិច បានបញ្ជាក់ថា គោលបំណងសំខាន់នៃការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍នេះ មានដូចជា៖ ផ្តល់ជាថវិកាសម្រាប់ការគាំទ្រដល់ចាប់ផ្តើមបង្កើតគំនិតធុរកិច្ចថ្មី និងជំរុញឱ្យគំនិតធុរកិច្ចថ្មីនេះ​ក្លាយ​ជាក្រុមហ៊ុន/អាជីវកម្មផ្នែកបច្ចេកវិទ្យានាពេលអនាគត, ផ្តល់វគ្គបណ្តុះបណ្តាលធុរកិច្ចដល់​និសិ្សតដែលចាប់​ផ្តើមអាជីវកម្មបង្កើតគំរូធុរកិច្ចថ្មី និងជំរុញនិងបង្កើនបន្ថែមនូវប្រព័ន្ធធុរកិច្ចថ្មីនៅកម្ពុជា។ ក្នុងនោះ សម្រាប់ជ័យលាភីទី១ នឹងទទួលបានទឹកប្រាក់ចំនួន ៣ ៥០០ដុល្លាអាមេរិក,ជ័យលាភីទី២ នឹងទទួលបាន ២ ៥០០ដុល្លាអាមេរិក​ និងជ័យលាភីទី៣ នឹងទទួលបាន ២ ០០០ដុល្លាអាមេរិក។ ជ័យលាភីចំនួន៧ក្រុម ដែលបានឆ្លងមកវគ្គផ្តាច់ព្រ័ត្រនឹងទទួលបាន ១ ០០០ដុល្លារអាមេរិក។

សូមជម្រាបជូនអំពីការបរិច្ឆេទការទទួលពាក្យ និងវគ្គបណ្តុះបណ្តាល៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឈប់ទទួលសំណើរ, ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ប្រកាសលទ្ធផលក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ, ថ្ងៃទី៩ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០២៣ កម្មវិធីបណ្តុះបណ្តាល, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ឈប់ទទួលសំណើរវគ្គផ្តាច់ព្រ័ត្រ និងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រ៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm