ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ក្នុងឱកាសអញ្ជើញអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន

2023/05/01 04:24:11 pm        251

ព្រះសីហនុ៖ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ នៃទិវាពលកម្អន្តរជាតិ១ឧសភា ,ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រ នៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលប្រារព្ធធ្វើឡើងនៅចំណតកំពង់ផែក្រុងព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីជាង ៣ឆ្នាំមុន កំពង់ផែក្រុងព្រះសីហនុ បានធ្វើកិច្ចការដ៏សំខាន់មួយនោះ គឺការសង្គ្រោះនាវាទេសចរណ៍ Westerdam ដែលមានមនុស្សរាប់ពាន់នាក់ជាប់គាំងក្នុងដោយសារការភ័យខ្លាចជំងឺកូវីដ-១៩ ហើយប្រទេសជាច្រើនបានបដិសេធការចូលសុំចត។

សម្តេចតេជោ បានបញ្ជាក់ថា ការសង្គ្រោះនាវាទេសចរណ៍ Westerdam គឺជាកាយវិកាសប្បុរសធម៌មួយរបស់កម្ពុជា ហើយនៅខែធ្នូ ឆ្នាំ២០២៣នេះ នាវានេះនឹងមកកម្ពុជាម្ដងទៀត ដើម្បីរម្លឹកដល់ទឹកចិត្តសប្បុរសធម៌របស់កម្ពុជា និងកសាងនិមិត្តរូបរួមគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការគោរពសិទ្ធិកម្មករ មិនមែនមានតែមួយថ្ងៃ គឺនៅថ្ងៃទី១ ខែឧសភានោះទេ ប៉ុន្ដែគឺជាការគោរពសិទ្ធិរបស់កម្មកររាល់ថ្ងៃ រវាងម្ចាស់រោងចក្រ និងកម្មករ។

សម្ដេចតេជោ បញ្ជាក់ថា ចំពោះបុគ្គលមួយក្រុម ដែលនាំគ្នាធ្វើបាតុកម្មរាប់ឆ្នាំ មិនមែនរាជរដ្ឋាភិបាលមិនដឹងថា ក្រុមនេះបើកលុយនៅទីណា? កន្លែងណា? ដើម្បីស៊ីឈ្នួលធ្វើបាតុកម្មនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់ក្រុមបរទេសដែលផ្ដល់លុយឱ្យ ក្រុមធ្វើបាតុកម្មនោះ សូមដកខ្លួនចេញ និងកុំយកបាតុកម្មមកធ្វើជាឈ្នាន់នយោបាយឱ្យសោះ។ សម្តេចបញ្ជាក់ថា ក្រុមរបស់សម្តេចក៏នៅក្នុងនឹងដែរ រឿងអ្វីៗក៏សម្តេចបានដឹង និងជ្រាបផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកថា ដើម្បីការពារកំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជារបស់ឯកជន សម្ដេចបានខិតខំខ្លាំងណាស់ ក្នុងការការពារ ។សម្តេចបន្តថា បើសិនជាកំពង់ផែនេះ ធ្លាក់ក្នុងដៃឯកជន នឹងមិនទទួលបានជំនួយពីប្រទេសជប៉ុន ដើម្បីធ្វើការអភិវឌ្ឍដូចសព្វថ្ងៃនេះនោះទេ។

សម្តេចតេជោ បានបញ្ជាក់ថា សម្ដេច គឺជាគ្រូពេទ្យវះកាត់ ក្នុងការរីកលូតលាស់នៃកំពង់ផែនេះ រហូតដល់មានការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុនរយៈពេល៣៣ឆ្នាំហើយ ជប៉ុនបានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់មកជប៉ុនបានដើរតួនាទីសំខាន់ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជា ជាពិសេសលើការផ្ដល់ជំនួយឥតសំណង។

សម្ដេចតេជោ ប្រកាសថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែជាការផ្ដល់ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាល់កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន សម្ដេចតែងតែអំពាវនាវចំពោះការអភិវឌ្ឍកំពង់ផែទឹកជ្រៅនៅក្នុងកំពង់ផែស្វយ័តក្នុងព្រះសីហនុនេះ។

សម្តេចតេជោ បានប្រកាសថា កម្ពុជា-ជប៉ុន បានការយកចិត្តទុកដាក់លើផ្នែកភស្តុភារកម្ម និងពន្លឿន ដោយធ្វើយ៉ាងណាឱ្យទឹកនៅកំពង់ផែនេះរឹតតែជ្រៅ ដើម្បីអាចឱ្យនាវាធំៗចូលចតនៅកំពង់ផែនេះបាន ដើម្បីកាត់បន្ថយតម្លៃ នៃការដឹកជញ្ជូន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗចូលចតមានការកើនឡើងច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវានឹងមានតម្លៃថោកជាងមុនផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅបុគ្គលមួយចំនួនដែលបានលើកឡើងពីការផ្ដល់ជំនួយរបស់ជប៉ុនដល់កម្ពុជាថា មានអំពើពុករលួយ គឺសូមអញ្ជើញទៅសួរជប៉ុនដោយខ្លួនឯងទៅចុះ។ សម្ដេចបញ្ជាក់ថា «ជប៉ុនមិនមែនល្ងង់ចេះតែផ្ដល់លុយឱ្យគេផ្ដេសផ្ដាសនោះទេ..[]ជប៉ុនដេញថ្លៃនៅតូក្បូ ដោយកម្ពុជាចាំតែសម្ពោធ និងប្រគល់-ទទួលប៉ុណ្ណោះ»។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីក្លាយជាដៃយុត្តិសាស្ត្រជាមួយបរទេសទាំងឡាយត្រូវគោពគោលការណ៍ចំនួន៣ ដោយទី១-គោលគៅសន្តិភាព និងការអភិវឌ្ឍ ទី២-មិនធ្វើឡើងដើម្បីប្រឆាំងប្រទេសដទៃ ឬក្រុមណាទេ និងទី៣- ត្រូវគោរពមជ្ឈភាពអាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិក ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ជប៉ុន កំពុងមានការរីកចម្រើន ដោយសម្ដេចស្នើឱ្យមានការបន្តពង្រីកបន្ថែមទៀត លើទំនាក់ទំនងពាណិជ្ជកម្មប្រទេសទាំងពីរ។

សម្ដេចតេជោ បានបញ្ជាក់ថា កាលពីមុនកម្ពុជា ជាប្រទេសរង់ចាំជំនួយពីប្រទេសជប៉ុន ប៉ុន្ដែឥឡូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ១.៩៤៨លានដុល្លារអាមេរិក ក្នុងនោះកម្ពុជានាំទំនិញទៅជប៉ុនចំនួន ១.១៧៣លានដុល្លារអាមេរិក ហើយជប៉ុននាំចូលមកកម្ពុជាវិញចំនួន ៧៧៤លានដុល្លារអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច។ សម្ដេច បានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើប្រាស់រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់គ្រប់ទូរទស្សន៍ទាំងអស់ត្រូវផ្សាយពីព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ជាពិសេសការប្រគួតកីឡានានា។

សម្ដេចតេជោ បានដាក់បទបញ្ជាក់ដល់ទូរទស្សន៍ជាតិ និងអំពាវនាវដល់ទូរទស្សន៍ឯកជននានា ចូលរួមចាក់ផ្សាយឱ្យបានទូលំទូលាយអំពីការប្រកួតផ្សេងៗ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Games) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៅកាន់ក្រុមជនមួយចំនួនដែលកំពុងញុះញង់បំបែបបាក់នៅក្នុងប្រទេសកម្ពុជា ដោយយកព្រះមហាក្សត្រទៅភ្ជាប់នឹងព្រឹត្តិការណ៍ស៊ីហ្គេមថា «បើសិនជាមិនចេះ មិនយល់ពីកិច្ចការងារទេ កុំធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់កម្ពុជា»។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm