មីយ៉ាន់ម៉ា់៖ កាលពីថ្ងៃអង្គារ សារព័ត៌មានគ្រប់គ្របដោយរបបយោធាសហភាពមីយ៉ាន់ម៉ា បានប្រកាសបំរាមលើអ្នកទទួលទូរទស្សន៍ផ្កាយរណប ដោយពួកគេលើកឡើងថា ការផ្សាយពីខាងក្រៅបានគំរាមកំហែងដល់សន្តិសុខជាតិ និងគំរាមដាក់ពន្ធនាគារនរណាម្នាក់ដែលបំពានលើវិធានការមួយនេះ។
ដោយការទទួលបានអ៊ីនធឺណេតចល័តបានកាត់ផ្តាច់ភាគច្រើន ដើម្បីបំបែកបាតកម្មប្រឆាំងប្រឆាំងនឹងរដ្ឋប្រហារ ចាប់តាំងពីរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈរហូតមកនោះ សហភាពមីយ៉ាន់ម៉ាទំនងជាចង់ងាកមករករដ្ឋឯកាវិញ ដែលទើបតែបន្តដើរតាមកំណែទម្រង់ប្រជាធិបតេយ្យ រយៈពេល ១ទសវត្សរ៍។ ទូរទស្សន៍រដ្ឋ MRTV បានរាយការណ៍ថា ទូរទស្សន៍ផ្កាយរណបលែងស្របច្បាប់ទៀតហើយ។ អ្នកណាម្នាក់ដែលបំពានច្បាប់វីដេអូ និងទូរទស្សន៍ ពិសេសអ្នកប្រើប្រាស់អង់តែនផ្កាយរណប នឹងត្រូវដាក់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ និងពិន័យជាប្រាក់ ៣២០ដុល្លារ។ ខិតប័ណ្ណខុសច្បាប់ ដែលផ្សាយព័ត៌មានធ្វើឲ្យអន្តរាយដល់សន្តិសុខជាតិ បទបញ្ជាច្បាប់ និងសណ្ដាប់ធ្នាប់សាធារណៈស្មើនឹងការក្បត់ជាតិ៕
អត្ថបទ៖ សារ៉ាត់