សម្ដេចតេជោ៖ ជប៉ុនបានចូលរួមចំណែកស្វែងរកសន្ដិភាព និងនាំមុខក្នុងការអភិវឌ្ឍកម្ពុជា

2023/05/01 06:39:10 pm        163

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា សម្ដេចបានធ្វើការងារជាមួយមិត្តជប៉ុន ៣៣ ឆ្នាំហើយ ក្នុងនោះមិត្តជប៉ុន បានចូលរួមចំណែកក្នុងការស្វែងរកសន្ដិភាពនៅកម្ពុជា បន្ទាប់ទៅជប៉ុន​បានដើរតួនាទីសំខាន់​ក្នុងការនាំមុខលើការអភិវឌ្ឍកម្ពុជាជាពិសេសលើការផ្ដល់ជំនួយឥតសំណង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧នៃទិវាពលកម្អន្តរជាតិ១ឧសភា, ពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងពិធីអបអរសាទរខួប​អនុស្សាវរីយ៍​លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន នៅចំណតកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុនាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្ដេចតេជោបានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែលមានវិធីដោះបំណុលយ៉ាងល្អដល់កម្ពុជា ដែលប្រទេសផ្សេងៗអាចយកធ្វើជាគំរូ ខណៈដែលកម្ពុជាជំពាក់បំណុលជប៉ុន ដោយជប៉ុនបង្វែ​ជាការ​ផ្ដល់​ជំនួយផ្សេងៗដល់កម្ពុជាជាការដោះដូររួចបំណុលពីជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានអំណរគុណដល់មិត្តជប៉ុន ដែលបានផ្ដល់កែវភ្នែកដល់សម្ដេច ហើយ សម្ដេចបានកោតសរសើរចំពោះកែវភ្នែកជប៉ុន គឺមានគុណភាពល្អ ពីព្រោះសម្ដេចបានប្រើ​ប្រាស់​រយៈពេល ៣៣ ឆ្នាំមិនដែលធ្វើឱ្យមានបញ្ហាសុខភាព ឬឈឺក្បាលអ្វីឡើយ។

សម្ដេចតេជោ បញ្ជាក់ថា កម្ពុជានឹងជប៉ុនបានដើរដល់ដំណាក់កាលថ្មីមួយនៃទំនាក់ទំនង​របស់​ប្រទេស​ទាំងពីរ ក្នុងនោះតាមរយៈដំណើទស្សនកិច្ចរបស់នាយករដ្ឋមន្រ្ដីជប៉ុនកាលពីឆ្នាំ២០២២ ក៏បានជំរុញលើទំនាក់ទំនងនៃប្រទេសទាំងពីរ បន្ទាប់មកក្នុងឱកាសទស្សនកិច្ចរបស់សម្ដេចតេជោ ទៅប្រទេសជប៉ុនក៏បានជំរុញទំនាក់ទំនងបន្ថែមទៀតរហូតដល់ខួប ៧០ ឆ្នាំនេះ គឺឈានទៅដល់​ទំនាក់ទំនងគ្រប់ជ្រុងជ្រោយ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm