កម្ពុជា-ជប៉ុន គិតរួមគ្នាកសាងអភិវឌ្ឍន៍កំពង់ផែស្វយ័តព្រះសីហនុ ​ទៅជាកំពង់ផែសេរី

2023/05/01 08:28:28 pm        366

ព្រះសីហនុ៖ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានថ្លែងថា រដ្ឋាភិបាលប្រទេសកម្ពុជា និងប្រទេសជប៉ុន បានគិតរួមគ្នាកសាងកំពង់ផែស្វយ័តព្រះសីហនុ ទៅជាកំពង់ផែសេរី ​ដែលមានទំនាក់ទំនងគ្នារវាងកំពង់ផែ ​និងតំបន់សេដ្ឋកិច្ចពិសេស ។

ក្នុងពិធីអបអរសាទរខួបលើកទី១៣៧ នៃទិវាពលកម្មអន្តរជាតិ០១ឧសភា, បើកការដ្ឋានសាងសង់​ចំណតផែកុងតឺន័រខេត្តព្រះសីហនុ ​និងខួបលើកទី៧០ ​នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម UENO Atsushi មានប្រសាសន៍ថា ទោះបីប្រតិបត្តិការនៅកំពង់ផែព្រះសីហនុ មានប្រសិទ្ធភាព ប៉ុន្តែការរីកចម្រើននៃទំនិញ កុងតឺន័រចេញចូលកំពង់ផែបានកើនឡើងទ្វេដង ក្នុងរយៈពេល៥ឆ្នាំ​កន្លងមកនេះ ធ្វើឲ្យចំណតផែមិនអាចផ្ទុកទំនិញអស់ ទើបសាងសង់ទីលានកុងតឺន័រថ្មី នៅលើកែមផែមានស្រាប់ និងចំណតផែកុងតឺន័រថ្មី ​តាមរយៈកម្រងកម្ចីប្រាក់យេន ។

ឯកឧត្តមបន្តថា នៅពេលសាងសង់រួចរាល់ នាវាដឹកកុងតឺន័រធំៗ ដែលប្រតិបត្តិការរវាងអាមេរិក​ខាងជើង អឺរ៉ុប និងអាស៊ី ដែលរហូតមកដល់ពេលនេះ​ ពិបាកចូលកំពង់ផែ នឹងអាចធ្វើការចូល​ចតបាន ហើយនឹងចូលរួមចំណែកយ៉ាងធំធេង ​ក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងការ​តភ្ជាប់​ក្នុងតំបន់ ខណៈរដ្ឋាភិបាលកម្ពុជា និងជប៉ុន កំពុងពិភាក្សាគ្នា ក្នុងការអភិវឌ្ឍកំពង់ផែនេះ ឲ្យក្លាយទៅជាកំពង់ផែសេរី ។

ឯកឧត្តមអគ្គរដ្ឋទូតជប៉ុន បានបន្ថែមថា បច្ចុប្បន្ននេះផ្សារទំនើបអ៊ីអន កំពុងសាងសង់មជ្ឈមណ្ឌល​ពិពិធកម្ម​ពហុបំណង ​សម្រាប់កម្រងសាកល្បង ​នៅតំបន់សេដ្ឋកិច្ចពិសេស​ ដែលជាប់នឹងកំពង់ផែ ជាមួយ​នឹងការរំពឹងប្រើប្រាស់កំពង់ផែព្រះសីហនុ ​ជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់តំបន់អាស៊ី នាពេលអនាគត ។

ឯកឧត្តម UENO Atsushi បានបញ្ជាក់ថា ក្រុមហ៊ុនកំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បី​ពិចារណាលើប្រព័ន្ធដឹកជញ្ជូនស្ដង់ដារពិភពលោក ​ការសម្រេចនូវគោលគំនិតរបស់ក្រុមហ៊ុននេះ មិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍​កំពង់ផែព្រះសីហនុបន្ថែមទៀត ប៉ុណ្ណោះទេ ប៉ុន្តែក៏អាចពង្រីក​ការវិនិយោគ ​ពីប្រទេសជប៉ុនមកកម្ពុជាផងដែរ និងសូមស្នើឲ្យមានការជួយជ្រោមជ្រែងពីភាគី​ពាក់ព័ន្ធរបស់កម្ពុជាទាំងអស់ ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm