ទួរគីនិយាយថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមដែលសង្ស័យត្រូវបានសម្លាប់នៅស៊ីរី

2023/05/01 08:52:10 pm        161

ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានប្រកាសថា កងកម្លាំងប្រទេសទួរគី បានសម្លាប់មេដឹកនាំក្រុមរដ្ឋអ៊ីស្លាមដែលសង្ស័យនៅក្នុងប្រទេសស៊ីរី។ លោក Abu Hussein al-Qurayshi ត្រូវបានគេនិយាយថា បានគ្រប់គ្រងក្រុមនេះបន្ទាប់ពីអ្នកគ្រប់គ្រងមុនត្រូវបាន សម្លាប់កាលពីសរទរដូវមុន។

លោក Erdogan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ TRT របស់ទួរគី ថា មេដឹកនាំក្រុមរដ្ឋអ៊ីស្លាម ត្រូវបានសម្លាប់ ក្នុងប្រតិបត្តិការរបស់ទីភ្នាក់ងារចារកម្ម MIT របស់ទួរគី កាលពីថ្ងៃសៅរ៍។ រហូតមកដល់ពេលនេះ ក្រុមរដ្ឋអ៊ីស្លាម ពុំបានធ្វើការអត្ថាធិប្បាយណាមួយ លើ​ប្រតិបត្តិការដែលបានរាយការណ៍នេះទេ។

ប្រព័ន្ធផ្សព្វផ្សាយ BBC ពុំអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ ចំពោះការអះអាងរបស់លោកប្រធានាធិបតី Erdogan ឡើយ។ លោក Erdogan និយាយថាទីភ្នាក់ងារចារកម្ម MIT បានតាមដានលោក Qurayshi ជាយូរមកហើយ ហើយយើងនឹងបន្តការប្រយុទ្ធរបស់យើងប្រឆាំងនឹងអង្គការភេរវកម្មមួយនេះ ដោយគ្មានការអត់ឱនណាមួយឡើយ។

ប្រភពព័ត៌មានពីប្រទេសស៊ីរី ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ប្រតិបត្តិការបានធ្វើឡើងនៅទីក្រុង Jandaris ភាគខាងជើង ជិតព្រំដែនប្រទេសទួរគី។

កាលពីខែវិច្ឆិកា ក្រុមជីហាត បានប្រកាសពីការស្លាប់របស់មេដឹកនាំខ្លួន លោក the Abu al-Hassan al-Hashemi al-Qurayshi ។ សហរដ្ឋអាមេរិក បាននិយាយថា លោកត្រូវបានសម្លាប់​ក្នុង​ប្រតិបត្តិការដោយកងទ័ពស៊ីរីសេរីជា​ក្រុមឧទ្ទាម ​នៅប្រទេសស៊ីរីភាគនិរតី កាលពីពាក់កណ្តាលខែតុលា ឆ្នាំ២០២២។

នៅពេលក្រុមរដ្ឋអ៊ីស្លាម ​បានគ្រប់គ្រងដែនដី ៨៨.០០០គីឡូម៉ែត្រក្រឡា ដែលលាតសន្ធឹង​ពីប្រទេស៊ីរី ​ភាគឦសានដល់ប្រទេសអ៊ីរ៉ាក់ភាគខាងជើង ក្រុមនេះបានដាក់ច្បាប់​ដ៏ឃោរឃៅ លើប្រជាជនជិត៨លាននាក់។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        208
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        194
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm