ខណៈដែលអត្រាគ្មានការងារធ្វើ ក្នុងចំណោមយុវជនរបស់ប្រទេសចិនកើនឡើង ខេត្តដែលមានជាងគេបំផុតរបស់ប្រទេសនេះ បានផ្តល់ដំណោះស្រាយដ៏ចម្រូងចម្រាសដោយបញ្ជូនយុវជនដែលគ្មានការងារធ្វើចំនួន ៣០០.០០០នាក់ ទៅជនបទ រយៈពេល ២ទៅ៣ឆ្នាំ ដើម្បីស្វែងរកការងារធ្វើ។

រោងចក្រផលិតថាមពលក្វាងទុង ដែលជាកម្លាំងដ៏ធំលើទីក្រុងហុងកុង បាននិយាយកាលពីខែមុនថា ខ្លួននឹងជួយដល់និស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ និងសហគ្រិនវ័យក្មេងក្នុងការស្វែង រកការងារនៅក្នុងបណ្ដាភូមិ ហើយក៏បានលើកទឹកចិត្តដល់យុវជនមកពីតំបន់ដាច់ស្រយាលឱ្យត្រឡប់ទៅជនបទវិញ ដើម្បីស្វែងរកការងារធ្វើនៅទីនោះ។

សេចក្តីប្រកាសនេះ មានឡើងបន្ទាប់ពីការអំពាវនាវរបស់ប្រធានាធិបតីលោក ស៊ី ជីនពីង កាលពីខែធ្នូឆ្នាំមុន ដែលស្នើឲ្យយុវជនរស់នៅទីក្រុង ក្នុងការស្វែងរកការងារធ្វើនៅតំបន់ជនបទក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បី "ធ្វើឱ្យសេដ្ឋកិច្ចជនបទមានភាពរស់រវើកឡើងវិញ" ស្របទៅនឹងយុទ្ធនាការកាលពីមុនដែលបានចាប់ផ្តើមកាលពីប៉ុន្មានទសវត្សរ៍កន្លងទៅដោយអតីតមេដឹកនាំចិន ម៉ៅ សេទុង ដោយកាលនោះយុវជនរស់នៅទីក្រុងរាប់សិបលាននាក់ ត្រូវបាននិរទេសទៅកាន់តំបន់ដាច់ស្រយាលនានារបស់ប្រទេសចិន។

ផែនការរបស់ក្វាងតុង ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ស្របពេលជាមួយនឹងអត្រាកំណើននៃភាពអត់ការងារធ្វើនៅទីក្រុងក្នុងចំណោមមនុស្សមានអាយុពី ១៦ ទៅ ២៤ ឆ្នាំ ដោយបានកើនឡើងដល់ ១៩,៦% ដែលជាកម្រិតខ្ពស់បំផុតទីពីរនៅក្នុងកំណត់ត្រា។