ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ឬ កូរ៉េខាងជើង កាលពីថ្ងៃអាទិត្យ បាននិយាយថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើសង្គ្រាមនុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ជារដ្ឋនុយក្លេអ៊ែរ ដែលមិនអាចប្រកែកបាន។

ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង (KCNA) បានធ្វើអត្ថាធិប្បាយនៅក្នុងបទអត្ថាធិប្បាយមួយក្រោមចំណងជើងថា ការពិតនៃដំណើរដ៏គ្រោះថ្នាក់សម្រាប់ការបង្ហាញពីអាវុធនុយក្លេអ៊ែរ ដើម្បីរិះគន់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk- yeol ទៅកាន់សហរដ្ឋអាមេរិក និងសេចក្ដីប្រកាសរួមមួយដែលបានសម្រេច ដោយប្រធានាធិតីប្រទេសទាំង២។

អត្ថបទនេះ បាននិយាយថា លោកប្រធានាធិបតី Yoon និងលោកប្រធានាធិបតី Joe Biden បានចាត់ទុកសំណើសម្រាប់ការបង្កើនការអនុវត្តន៍ជាក់ស្តែងនៃសន្ធិសញ្ញាការពារសម្ព័ន្ធមិត្ត ជាប្រធានបទសំខាន់សម្រាប់ការពិភាក្សា និងរៀបចំផែនការឃុបឃិតគ្នាប្រឆាំង នឹងកូរ៉េខាងជើង ។ ភាគីទាំង២បាន ប្រកាសសេចក្ដីប្រកាសក្រុងវ៉ាស៊ីនតោន និងបានចេញសេចក្ដីថ្លែងការណ៍រួមមួយ។
យោងតាមសេចក្ដីប្រកាសទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នឹងបង្កើននូវអ្វីដែលខ្លួនហៅថា ជាសន្ធិសញ្ញាការពារសម្ព័ន្ធមិត្តសម្រាប់កូរ៉េខាងត្បូង រួមទាំងការប្រឹក្សាយោបល់ដ៏ល្អប្រសើរជុំវិញវិបត្តិនុយក្លេអ៊ែរ៕