សម្តេចតេជោ៖ ការពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើនទំនិញឆ្លងកាត់កើនឡើង

2023/05/01 09:28:03 pm        369

ព្រះសីហនុ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ថា ការពង្រីកកំពង់ផែ​ស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែទឹកជ្រៅ នឹងធ្វើឱ្យចំនួននាវាធំៗ​ចូលចតមានការ​កើនឡើង​ច្រើនជាងមុន ហើយធ្វើឱ្យតម្លៃនៃការចូលចតរបស់នាវា នឹងមានតម្លៃថោកជាងមុនផងដែរ។

សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែ​កុងតឺន័រថ្មី​ នៅ​កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១ខែឧសភា នៅក្រុងព្រះសីហនុ។

ប្រមុខរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា ​ការកសាងផែទឹកជ្រៅ នឹងធ្វើឱ្យកាត់បន្ថយថ្លៃ​ប្រតិបត្តិការ​លើការធ្វើពាណិជ្ជកម្ម ​ហើយនឹងធ្វើឱ្យកាត់បន្ថយថ្លៃប្រតិបត្តិការលើការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យកម្ពុជា ​មានលទ្ធភាពទទួលនាវាពី ១៨ភាគរយ ​ទៅដល់ជាង ៩០ភាគរយ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍចំណតកំពង់ផែ​ ជាបីដំណាក់កាល ដោយ​នៅឆ្នាំ២០២៦ ចំណតផែកុងទីន័រថ្មី ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ មាន​សមត្ថភាពផ្ទុកកុងទីន័រឡើងដល់ ១,៤៥ លាន TEU ក្នុងមួយឆ្នាំ ។

ចំណតផែកុងទីន័រថ្មី ជំហានទី២ នឹងដាក់អនុវត្តនៅឆ្នាំ២០២៨ និងចំណតផែកុងទីន័រថ្មី ជំហានទី៣ នៅឆ្នាំ២០២៩ ​ធ្វើឱ្យសមត្ថភាពផ្ទុកកុងទីន័រ ឡើងដល់ជាង ​២,៦៧លាន TEU​ក្នុងមួយឆ្នាំ។

តាមរយៈផែនការអភិវឌ្ឍចំណតកំពង់ផែថ្មីនេះ ​នឹងអនុញ្ញាត​ឱ្យនាវាដឹកទំនិញទូទាំងពិភពលោក​ចូលចត​បាន ដោយពុំចាំបាច់ Transit នៅកំពង់ផែផ្សេងៗ​ ដោយលែងមានឧបសគ្គជម្រៅទឹក ជា​ពិសេសកាត់បន្ថយចំណាយថវិកា​ និងពេលវេលា​ដឹកជញ្ជូន​តាមសមុទ្រ និងបង្កើនភាពប្រកួត​ប្រជែង៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
2026/09/12 07:10:55 pm        1
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
2026/09/12 06:22:59 pm        1
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
2026/09/12 06:01:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច

2026/09/12 07:10:55 pm
​ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
2026/09/12 06:22:59 pm
​កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
2026/09/12 06:01:31 pm
​ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
2026/09/12 05:54:31 pm
​ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
2026/09/12 05:51:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/12 10:46:59 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/12 02:09:17 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/12 05:33:01 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/10 07:02:33 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm