
ពលរដ្ឋសហរដ្ឋអាមេរិកបានឡើងជិះនាវាកងទ័ពជើងទឹកអាមេរិកសម្រាប់ការជម្លៀសរបស់ពួកគេពីកំពង់ផែ ផត ស៊ូដាន កាលពីថ្ងៃអាទិត្យ (៣០ មេសា) បន្ទាប់ពីបានជាប់ខ្លួននៅក្នុងប្រទេសនេះ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលពីដើមខែនេះ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានរ៉យទ័រថា នាវា USNS Brunswick ដែលជានាវាដឹកជញ្ជូនល្បឿនលឿន បានស្ថិតនៅក្នុងកំពង់ផែ ផត ស៊ូដាន ជាបណ្ដោះអាសន្ន។ មន្ត្រីម្នាក់បាននិយាយថា ពលរដ្ឋរាប់រយនាក់ទំនងជាត្រូវបានជម្លៀសចេញតាមរយៈនាវានោះ។
ជម្លោះរវាងកងទ័ពស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័សប៉ារ៉ា (RSF) បានបង្កឱ្យមានការប្រញាប់ប្រញាល់ជម្លៀសក្រុមអ្នកការទូតបរទេស និងប្រជាពលរដ្ឋ។
