
ក្រុមសមាជិក និងក្រុមសកម្មជននៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នារបស់ប្រទេសឥណ្ឌា បានចូលរួមនៅក្នុងក្បួនដង្ហែចម្រុះពណ៌នៅក្នុងទីក្រុង Dharamsala ភាគខាងជើងកាលពីថ្ងៃអាទិត្យ (៣០ មេសា) ខណៈដែលពួកគេបានប្រារព្ធទិវាសិទ្ធិរបស់ខ្លួន។
ក្រុមអ្នកចូលរួមត្រូវបានគេឃើញស្រែកហ៊ោរាំ និងដើរក្រោមទង់ឥន្ទធនូនៅតាមដងផ្លូវនៃទីប្រជុំជនតំបន់ភ្នំ។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលពីឆ្នាំ ២០១៨ បានលុបមាត្រាទី ៣៧៧ ដែលជាច្បាប់សម័យអាណានិគម ដែលបានទំនាក់ទំនងភេទដូចគ្នាឲ្យនៅក្រៅច្បាប់ ដោយបង្កឱ្យមានក្តីសង្ឃឹមនៃសមភាពសម្រាប់អ្នកស្រលាញ់ភេទដូចគ្នា ភេទទីបី និងអ្នកកែភេទក្នុងប្រទេសនេះ។
ក្រុមសកម្មជនបាននិងកំពុងជំរុញឱ្យមានសិទ្ធិកាន់តែច្រើនសម្រាប់អ្នកកែភេទ ដូចជាផ្តល់ភាពស្របច្បាប់សម្រាប់ការរៀបអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែរដ្ឋាភិបាលបានរក្សាភាពស្ងៀមស្ងាត់ភាគច្រើនទៅលើសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានេះ៕
