បាល់ទាត់៖ ក្រុមនីមួយៗដែលចូលរួមការប្រកួត ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប Euro ២០២០ ដែលលើកមក ២០២១ នេះ ត្រូវបានអនុញ្ញាតឲ្យមានសមាជិកកីឡាករ ២៦នាក់ កើនឡើងពីចំនួនចាស់ដែលត្រូវបានអនុញ្ញាត ៣នាក់ នេះបើតាមសេចក្តីសំរេចចុងក្រោយរបស់ UEFA។
ការសំរេចបែបនេះត្រូវបានអនុវត្ត ដើម្បីកាត់បន្ថយបន្ទុកដល់កីឡាករ បន្ទាប់ពីរដូវកាលក្លឹបបានបង្រួមដោយសារតែជំងឺរាតត្បាត Covid-19 ហើយវាក៏នឹងជួយអ្នកចាត់ការក្រុមនីមួយៗ មានសមាជិកគ្រប់គ្រាន់ ប្រសិនមានករណីផ្ទុះឡើងនៃការឆ្លងអំឡុងការប្រកួត។ យ៉ាងណាក្តីក្រុមនីមួយៗ នៅតែត្រូវប្រើប្រាស់បញ្ជីកីឡាករមានច្រើន ២៣នាក់ដដែលសំរាប់ប្រកួតនីមួយៗ។
ជាមួយគ្នានោះ ក្រុមនីមួយៗនឹងអាចប្រើប្រាស់កីឡាករបម្រុងបានដល់ ៥នាក់ផងដែរក្នុងមួយប្រកួត ដែលច្បាប់នេះត្រូវបាន UEFA អនុម័តរួចហើយ។ ព្រឹត្តិការណ៍បាល់ទាត់ធំជាងនៅទ្វីបអឺរ៉ុបមួយនេះ តាមកាលវិភាគចាស់ត្រូវប្រកួតនៅរដូវក្តៅឆ្នាំមុន តែក៏ត្រូវលើកមកឆ្នាំនេះវិញដោយសារវិបត្តិ Covid-19 ដែលនឹងចាប់ផ្តើមពីថ្ងៃទី១១ ខែមិថុនា ខណៈការបញ្ជូនបញ្ជីកីឡាករទាំង ២៦នាក់ចុងក្រោយនឹងបិទបញ្ចប់ត្រឹមថ្ងៃទី១ ខែមិថុនា៕
អត្ថបទ៖នាង សុភាវុធ