ប្រធានរដ្ឋសភា​នេប៉ាល់ គាំទ្រ​ឲ្យ​មានការ​ហោះហើរ​ត្រង់ រវាង​កម្ពុជា​-​នេ​ប៉ាល់​

2023/05/02 01:59:19 am        300

​ភ្នំពេញ​៖ ឯកឧត្តម ហ្កា​ណេ​ស ប្រាសាដ ទី​មី​ល​ស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភា​នេ​ប៉ាល់ បានបង្ហាញ​ការគាំទ្រ ឲ្យ​មានការ​ហោះហើរ​ត្រង់ រវាង​ប្រទេស​កម្ពុជា និង​នេ​ប៉ាល់ ដើម្បី​បង្កើន​កំណើន​ទេ​ចរណ៍ និង​សេដ្ឋកិច្ច នៃ​ប្រទេស​ទាំង​អស់ពីរ។​

ក្នុងជំនួប​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២៣ ប្រធានរដ្ឋសភា​នេ​ប៉ាល់ មានប្រសាសន៍ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ប្រទេស​នេ​ប៉ាល់​កាលពី​ឆ្នាំ​២០១៨ ហើយ ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បានមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​វិញ ដែល​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​អំពី​ការរីកចម្រើន នៃ​ទំនាក់ទំនង​ការទូត រវាង​ប្រទេស​ទាំងពីរ ។

​ឯកឧត្តម​បន្តថា ដើម្បី​នាំមក​នូវ​ទេសចរណ៍ បង្កើន​ទំនាក់ទំនង​ខាង​វប្បធម៌ និង​សាសនា និង​បង្កើន​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត ប្រទេស​ទាំងពីរ​គួរ​មានការ​ហោះហើរ​ត្រង់​រវាង​គ្នា ពីព្រោះថា កម្ពុជា និង​នេ​ប៉ាល់ មាន​អ្នក​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា​ដូចគ្នា វត្ត​អា​រ៉ា​ម ប្រាង្គ​ប្រាសាទ និង​កន្លែង​សក្ការៈ​ជាច្រើន សម្រាប់​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា។

​ឯកឧត្តម ហ្កា​ណេ​ស បាន​បន្ថែមថា ទន្ទឹមនឹងនោះ ប្រទេស​ទាំងពីរ ត្រូវ​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាច្រើន​ទៀត មាន​វិស័យ​អប់រំ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ ដើម្បី​រួមចំណែក​ដល់​វិបុលភាព សម្រាប់​ប្រទេស​ទាំងពីរ។​

​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​រំលឹក​ពី​ការភ្ជាប់​ទំនាក់ទំនង​ការទូត នៃ​ប្រទេស​ទាំងពីរ តាំងពី​ឆ្នាំ​១៩៦៤ ក្រោម​ស្នា​ព្រះហស្ត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ “​ព្រះ​បរម​រតន​កោដ្ឋ​” និង​ថ្នាក់ដឹកនាំ​នេ​ប៉ាល់ ជំនាន់​មុន។​

​សម្តេច​សម្តែង​សេចក្តី​រីករាយ ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស និង​ប្រជាជន​ទាំងពីរ ដែល​ទំនាក់ទំនង​ល្អ​នេះ ស្តែងឡើង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក របស់​ថ្នាក់​នាំ​ជាន់ខ្ពស់​ប្រទេស​ទាំងពីរ ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​លើ​ឆាក​អន្តរជាតិ ពិសេស ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ដល់​សន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ក្នុង​តំបន់ និង​ពិភពលោក។

​សម្តេច​ប្រធាន ថ្លែងអំណរគុណ​ប្រធានរដ្ឋសភា​នេ​ប៉ាល់ ផ្តល់​កិ​តិ្ត​យស​ចូលរួម​ក្នុង​ពិធី​ប្រគល់​គោ​រម្យ​ងារ “​ពុទ្ធ​មា​មកា​ភិ​បាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​” (The World Fellowship of Buddhist–The WFB) និង “​បណ្ឌិត​កិ​តិ្ត​យស​ផ្នែក​មនុស្សសាស្ត្រ​” ជូន​សម្តេច តេ​ជោ និង​ពិធី​ប្រគល់​គោ​រម្យ​ងារ​ជា “​ទីប្រឹក្សា​ជាន់ខ្ពស់​” នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក (WFB) ជូន​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ការ​ប្រគល់ជូន​គោ​រម្យ​ងារ​នេះ គឺជា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម សម្រាប់​ប្រជាជន​កម្ពុជា​ទាំងមូល​៕ អត្ថបទ៖ បាន សុខ​រិ​ទ្ធិ​​

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm