
ភ្នំពេញ៖ លោក គៀន ពន្លក បានចេញវីដេអូ និងលិខិតសុំទោស ព្រមទាំងបានសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ នេះបើតាមសម្ដេអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី ផ្សព្វផ្សាយឱ្យដឹងនៅក្នុងតេលេក្រាមផ្លូវការរបស់សម្ដេចតេជោនាយប់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២ ៣។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំ ពោះលោក គៀន ពន្លក។ ដោយសារលោក គៀន ពន្លក កំពុងរស់នៅ និងធ្វើការនៅខេត្តតាកែវ ខ្ញុំសូមប្រគល់ជូនគណៈកម្មាធិការបក្សខេត្តតាកែវ រៀបចំបែបបទបញ្ចូលបក្សជូនលោក គៀន ពន្លក ស្របតា មនីតិវិធីរបស់គណបក្សប្រជាជនកម្ពុជា៕ ដោយ៖ គង់ ឌិន

