CAMSOC បើកការប្រកួតកីឡាប្រណាំងទូកក្ដោង នៅទីលានតេជោឆ្នេរសុខា ក្រុងព្រះសីហនុ

2023/05/02 04:59:56 pm        329

ព្រះសីហនុ៖ ក្រុមការងារបច្ចេកទេសនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) ជាមួយនិងក្រុមប្រតិភូកីឡាករ កីឡាកានីទាំង ០៦ប្រទេស កំពុង​មមាញឹក​រៀបចំ​ត្រួតពិនិត្យឧបករណ៍ សម្ភារៈកីឡាសម្រាប់ត្រៀមប្រកួតកីឡាអាស៊ីអាគ្នេហ៍ នៃព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ឆ្នាំ២០២៣ នៅខេត្ដព្រះសីហនុ នៅទីលានតេជោ និងឆ្នេរសុខា ក្រុងព្រះសីហនុ ថ្ងៃទី២ ដល់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ ។

អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា លោក សោម សិទ្ធរិទ្ធិពង្ស ប្រាប់ថា "ការប្រកួតកីឡាទូកក្តោង នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ត្រូវបាននិងកំពុងរៀបចំបានស្ទើរ ១០០ភាគរយ សម្រាប់ចាប់ផ្តើមការ​ប្រកួតនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីការប្រកួតប្រាំងកីឡាទូកក្តោងរួច ការប្រកួតប្រណាំងកីឡាម៉ូតូទឹក (Jet Ski) នឹងចាប់ផ្តើមបន្ត។

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣នេះ គឺជាកិត្ដិយសមុខមាត់ប្រទេសជាតិ និងខេត្ដព្រះសីហនុ ដែលជាង ៦០ឆ្នាំ មិនធ្លាប់មាន ហើយព្រឹត្ដិការណ៍នេះ នឹងទាក់ទាញភ្ញៀវ​ទេសចរជាតិ និងអន្ដរជាតិឱ្យមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។ ខេត្ដព្រះសីហនុ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេហ៍ (CAMSOC) បានកំណត់​ជ្រើសរើស​យកជាទីតាំងសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេហ៍ ឱ្យទទួលធ្វើជាម្ចាស់ផ្ទះការប្រកួត​កីឡាស៊ីហ្គេម ០៣ប្រភេទ គឺ១.កីឡាទូកក្ដោង និងកីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា និងកីឡាបាល់ទះលើឆ្នេរខ្សាច់ នៅឆ្នេរជំទាវម៉ៅ (បន្ទប់ទឹកសាធារណៈទី១១)។ ក្រោមការដឹកនាំដ៏ឆ្លៀសវៃប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យប្រទេសមានសន្ដិភាព មានការវិអភិវឌ្ឍ បានផ្ដល់ទំនុកចិត្ដដល់​វិនិយោគិន​ពីបណ្ដាប្រទេស ពិសេសប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចូលមកដាក់ទុនវិនិយោគ និងបានជ្រើសរើសយកប្រទេសកម្ពុជា ​សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដូច្នេះ សូមពលរដ្ឋនៅខេត្ដព្រះសីហនុចូលរួមគាំទ្រ ​និងទស្សនាឱ្យបានច្រើន ក្នុងការលើកទឹកចិត្ដ​ដល់​កីឡាករ កីឡាការិនីឱ្យទទួលបានជោគជ័យ និងមេដាយច្រើន៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am       
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        93
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        89

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ

2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm