ចិន៖ ប្រទេសចិន កំពុងបង្កើនការរារាំងប្រជាជនមិនឲ្យចាកចេញពីប្រទេស រួមទាំងក្រុមនាយកប្រតិបត្តិជាជនបរទេស ជាសារដ៏ភ្ញាក់ផ្អើល ខណៈអាជ្ញាធរនិយាយថា ប្រទេសនេះបើកចំហសម្រាប់ធុរកិច្ច បន្ទាប់ពីរយៈពេល៣ឆ្នាំនៃវិធានការរឹតត្បិតជំងឺ Covid-19។

យោងតាមរបាយការណ៍ថ្មីចេញដោយក្រុមសិទ្ធមនុស្ស Safeguard Defenders បានឲ្យដឹងថា ចំនួនប្រជាជនចិន និងជនបរទេសជាច្រើននាក់ បានជាប់ខ្លួនដោយបម្រាមហាមចាកចេញ ខណៈការវិភាគសារព័ត៌មានរ៉យទ័រ បានរកឃើញការកើនឡើងជាក់ស្តែង នៃករណីតុលាការពាក់ព័ន្ធទៅនឹងបម្រាមបែបនេះក្នុងបណ្តាឆ្នាំថ្មីៗនេះ ហើយការជំរុញពាណិជ្ជកម្មបរទេស កំពុងបង្ហាញការព្រួយបារម្ភអំពីនិន្នាការនេះ។
របាយការណ៍របស់អង្គការ The Safeguard Defenders បាននិយាយថា ចាប់តាំងពីលោក Xi Jinping បានឡើងកាន់អំណាចក្នុងឆ្នាំ២០១២ ប្រទេសចិន បានពង្រីកតាមទស្សនៈច្បាប់សម្រាប់បម្រាមហាមចាកចេញ និងបង្កើនការប្រើប្រាស់វិធានការទាំងនេះ ដែលពេលខ្លះនៅក្រៅហេតុផលច្បាប់។
ការយកចិត្តទុកដាក់លើបម្រាមហាមចាកចេញ កើតមានឡើងខណៈភាពតានតឹងរវាងចិន-សហរដ្ឋអាមេ រិក ជុំវិញជម្លោះពាណិជ្ជកម្ម និងសន្តិសុខ។ ភាពផ្ទុយគ្នានេះ ជាមួយសាររបស់ប្រទេសចិន ដែលថាប្រទេសកំពុងបើកចំហចំពោះការវិនិយោគ និងការធ្វើដំណើរពីបរទេស បានលេចឡើងពីភាពឯកោនៃ វិធានការទប់ស្កាត់មួយចំនួនចំពោះជំងឺ Covid-19 ដ៏តឹងតែងបំផុតរបស់ពិភពលោក។

អ្នកវិភាគសារព័ត៌មានរ៉យទ័រចំពោះកំណត់ត្រាលើបម្រាមហាមចាកចេញបានឲ្យដឹងថា ចេញពីមូលដ្ឋានទិន្នន័យតុលាការកំពូលរបស់ប្រទេសចិន បានបង្ហាញពីការកើនឡើង៨ដងក្នុងករណីជាច្រើន ដែលចែងពីបម្រាមនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០២២។ កាលពីសប្តាហ៍មុន ប្រទេសចិន បានបង្កើនច្បាប់ប្រឆាំងចារកម្ម ដែលអនុញ្ញាត្តឲ្យបម្រាមហាមចាកចេញត្រូវបានដាក់លើនណាម្នាក់ ជាជនជាតិចិន ឬបរទេស ដែលស្ថិតនៅក្រោមការស៊ើបអង្កេត៕