ភាគហ៊ុននៅតាមធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុកមួយចំនួនបានដាំក្បាលចុះ កាលពីថ្ងៃចន្ទ បន្ទាប់ពីការដួលរលំធនាគារ First Republic Bank ជាការដួលរលំធនាគារធំៗទី៣ នៃវិបត្តិធំបំផុត ដែលបានប៉ះពាល់ដល់វិស័យប្រព័ន្ធធនាគារក្នុងសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៨មក។

ភាពវឹកវរប្រព័ន្ធធនាគារបានកើតចេញពីការបិទទ្វាររបស់ធនាគារ Silicon Valley Bank និងធនាគារ Signature Bank កាលពីខែមីនា ដែលបណ្ដាលឲ្យក្រុមអតិថិនជនដាក់ប្រាក់បញ្ញើសម្រុកដកប្រាក់ចេញពីធនាគារផ្ដល់ប្រាក់កម្ចីក្នុងស្រុក និងបង្កឲ្យមានក្ដីបារម្ភថា វិបត្តិនេះ អាចប៉ះពាល់ធ្ងន់ធ្ងរដល់ធនាគារខ្នាតមធ្យមផ្សេងទៀត។

សន្ទស្សន៍ធនាគារក្នុងតំបន់ KBW បានធ្លាក់ចុះ ២,៧ ភាគរយកាលពីថ្ងៃចន្ទ ដោយឈានដល់ពេលវេលាជួញដូរទាប ខណៈភាគហ៊ុនរបស់ធនាគារ Citizens Financial Group PNC Financial Services Group Truist Financial Corp និងធនាគារ US Bancorp បានធ្លាក់ចុះចន្លោះពី ៣ទៅ៧ ភាគរយ។ ធនាគារ Valley National Bankcorp ដែលជាម្ចាស់ធនាគារ Valley National Bank បានបាត់បង់ជាង ២០ ភាគរយ។
កិច្ចព្រមព្រៀងមួយ បានប្រកាសកាលពីព្រឹកថ្ងៃចន្ទ ថា ដោយសារតែការដួលរលំរបស់ធនាគារ First Republic។ក្រោមលក្ខខណ្ឌនេះ ធនាគារ JPMorgan Chase & Co នឹងចំណាយប្រាក់ ១០,៦ពាន់លានដុល្លារ ទៅឲ្យសាជីវកម្មធានារ៉ាប់រ៉ងប្រាក់បញ្ញើសហព័ន្ធសហរដ្ឋអាមេរិក (FDIC) ដែលបានគ្រប់គ្រងធនាគារ First Republic ទៅជាអ្នកទទួល សម្រាប់ទ្រព្យសម្បត្តិភាគច្រើនរបស់ធនាគារដែលដួលរលំ៕