ព្រឹត្តិការណ៍ស៊ីហ្គេម ចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជាប្រសើរឡើងរ បង្ហាញសក្តានុពលវិនិយោគ

2023/05/02 07:42:02 pm        633

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច មើលឃើញថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ នឹងជួយធ្វើឱ្យ​សកម្មភាពសេដ្ឋកិច្ចជាតិកាន់តែរស់រវើក​ អំពីតម្រូវការ​ និងការ​ផ្គត់ផ្គង់ ​ខណៈរដ្ឋាភិបាល​ត្រៀមកញ្ចប់​ចំណាយលើព្រឹត្តិការណ៍ ​ស៊ីហ្គេម ប្រមាណ​២០០លានដុល្លារម៉េរិក។

ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ លើកឡើងថា ព្រឹត្តការណ៍ការប្រកួតកីឡា​អាស៊ីអាគ្នេយ៍ ​និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាំមកនូវកិត្តិយស ការរឹតចំណង​មិត្តភាព និងសេដ្ឋកិច្ច ធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយមានភាពអំណោយផល​គ្រប់​បែបយ៉ាង និងកំពុងផ្តល់នូវភាពទាក់ទាញយ៉ាងខ្លាំង ​នៅលើឆាកអន្តរជាតិ​។

ឧកញ៉ា បានបន្តថា ​រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើន បានបង្ហាញឲ្យឲ្យពិភពលោកស្គាល់​កម្ពុជា​កាន់ខ្លាំង, ចំណែកទាក់ទងវិស័យវិនិយោគវិញ រំពឹងថា កម្ពុជានឹងស្រូបយកការវិនិយោគ​កាន់តែច្រើន មកបណ្តាក់ទុនរកស៊ី នៅកម្ពុជាបន្ថែមទៀត។

ជុំវិញព្រឹត្តិការណ៍នេះដែរ, ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យ​សភាកម្ពុជា បានថ្លែងថា ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះ កម្ពុជានឹងទទួលបាននូវផល​ចំណេញ​ជាច្រើន តាមរយៈការផ្សាយពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា ខណៈការប្រកួតកីឡានេះ​មាន​ការចូលរួមពីប្រទេសអាស៊ាន និងមានភ្ញៀវទេសចរណ៍អន្តរជាតិមកពីបណ្តាប្រទេសជាច្រើន​ទៀត បានស្គាល់ពីកម្ពុជា ។

នាពេលអនាគត កម្ពុជានឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនលើសលុប តាមរយៈការ​ទាក់ទាញ​អ្នកវិនិយោគ រួមទាំងការទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត ខណៈដែលប្រទេសដ៏ទៃៗទៀត​មិនអាចធ្វើដូចកម្ពុជាបាន។

សូមរំលឹកថា នាពេលកន្លងមកនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមថវិកាប្រមាណជា ២០០ លានដុល្លារ សម្រាប់​ចំណាយលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣នេះ ក្នុងនោះថវិកាទាំងអស់ គឺកម្ពុជាមិនគិតដល់ការចំណាយ លើការសាងសង់ ពហុកីឡដ្ឋានជាតិមរតកតេជោប្រហែល ៣០ លានដុល្លារអាមេរិកបន្ថែមទៀតនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី,

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        19
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        36
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        175

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm