អំពើហិង្សាដែលរំពឹងថានឹងកើតឡើងនៅឯការតវ៉ានានាក្នុងថ្ងៃទិវាពលកម្ម១ឧសភា នៅទូទាំងប្រទេសអាឡឺម៉ង់ ពុំបានកើតឡើងទេ ខណៈបាតុកម្មនៅទីក្រុងប៊ែរឡាំង(Berlin) និងទីក្រុង ហាំប៊ើក (Hamburg) បានធ្វើឡើងកាលពីថ្ងៃចន្ទ ទី១ ឧសភា។

ការតវ៉ាបដិវត្តថ្ងៃទី១ខែឧសភា នៅក្នុងទីក្រុងប៊ែរឡាំង បានបញ្ចប់មុនការគ្រោងទុក បន្ទាប់ពីក្រុមអ្នករៀបចំផ្ដោតលើមូលហេតុសុវត្ថិភាព ដោយនិយាយនៅលើបណ្ដាញសង្គម twitterថា នគរបាលកំពុងបង្កើតទីតាំងនានាដែលពុំមាន ឱកាសសម្រាប់ក្រុមបាតុករដើម្បីដើរក្បួនតវ៉ាប្រកបដោយសុវត្ថិភាព។ នគរបាន បញ្ជាក់ថា ក្បួនតវ៉ានេះ បានបញ្ចប់នៅតំបន់ Kottbusser Tor។
យោងតាមនគរបាល នៅពេលល្ងាច ពុំមានឧបទ្ទវហេតុធំដុំពាក់ព័ន្ធនឹងបាតុកម្មនេះទេ ។
នគរបាលបានប៉ាន់ប្រមាណពីចំនួនអ្នកតវ៉ាជាង១២ពាន់នាក់ ដែលក្រុមអ្នករៀបចំបានដាក់ចំនួនជាង ២ម៉ឺននាក់។ នេះបើយើងតាមគណនី Twitter របស់ពួកគេ។
យោងតាមនគរបាល ក្រុងប៊ែរឡាំង ក្រុមមន្ត្រីជាង៦ពាន់នាក់ ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃទី១ខែឧសភា ក្នុងនោះមានជាង២ពាន់នាក់ មកពីរដ្ឋសហព័ន្ធផ្សេងៗទៀត៕