យើងបានដឹងពីកាលបរិច្ឆេទ ពេលវេលា និងបញ្ជីឈ្មោះភ្ញៀវភាគច្រើន ហើយពេលនេះយើងដឹងពីសំលៀកបំពាក់។ អាវផាយវែងពណ៌មាសដូចជាបព្វជិត និងមានទម្ងន់ធ្ងន់ ព្រះមហាក្សត្រឆាលស៍ទី៣ និងទ្រង់ព្រះព័ស្ត្រ(ស្លៀកពាក់សំលៀកបំពាក់) សម្រាប់ការឡើងគ្រងរាជរបស់ព្រះអង្គ ត្រូវបានបង្ហាញ។

ក្នុងអំឡុងព្រះរាជពិធីនេះ ព្រះអង្គនឹងទ្រង់ព្រះព័ស្ត្រអាវផាយខាងក្រៅពណ៌ចាំងផ្លេក ដែលមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់ព្រះអយ្យកោទួតរបស់ព្រះអង្គ George ទី៥។
ព្រះអង្គម្ចាស់ William នឹងជួយអំឡុងការប្រារព្ធព្រះរាជពិធី ដោយការគ្រងអាវផាយសម្រាប់ពិធីព័ស្ត្រលើបិតារបស់ព្រះអង្គ។
សម្រាប់ការឡើងសោយរាជ្យ មហាក្សត្រឆាលស៍ នឹងត្រូវបានផ្តល់ឲ្យអាវធំមាសដៃវែងមានចាំងពន្លឺផ្លេក ដែលគេហៅថា Supertunica។

អាវផាយ ត្រូវបានបង្កើតឡើងសម្រាប់មហាក្សត្រ George ទី៥ ក្នុងឆ្នាំ១៩១១ ដែលត្រូវបានស្លៀកពាក់ក្នុងព្រះរាជពិធីគ្រងរាជជាបន្តបន្ទាប់ រួមទាំងព័ស្ត្រដោយម្ចាស់ក្សត្រី Elizabeth ទី២។
សំលៀកបំពាក់នេះ មានទម្ងន់ ២គីឡូក្រាម ផលិតពីក្រណាត់មាស សរសៃសូត្របង្កប់នៅក្នុងបំណែកស្តើងនៃលោកហះចាំងផ្លេកមាស និងប្រាក់នៅខាងលើសំលៀកបំពាក់ Supertunica ។
ពិធីឡើងសោយរាជ្យ នឹងត្រូវធ្វើឡើងនៅ ទីក្រុងឡុងដ៏ នៅថ្ងៃទី៦ ខែឧសភា។