ឯកឧត្តម នេត សាវឿន ជួបសំណេះសំណាល គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនីបាល់ទះជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម

2023/05/03 12:09:50 am        148

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសសុខទុក្ខ គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា មុនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន មានប្រសាសន៍លើកទឹកចិត្តដល់គ្រូបង្វឹក ក្រុមកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិកម្ពុជា ឲ្យខិតខំប្រឹងប្រែងអស់ពីសមត្ថភាព​ដើម្បីដណ្តើម​មេដាយជូនប្រទេសជាតិ។ ទន្ទឹមនោះ គ្រូបង្វឹក និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ត្រូវប្រឹងប្រែង​ស្វែងយល់​ពីដៃគូប្រកួត និងការរៀបចំគម្រោងប្រយុទ្ធជាក់ស្តែងលើទីលាន។ ឯកឧត្តម បន្តថា កីឡាបាល់ទះ គឺលេង​លក្ខណៈជាក្រុម ដូច្នេះហើយទាមទារមានការឯកភាព សាមគ្គីគ្នា ជួយគ្នា និងយោគយល់គ្នា ហើយជៀសវាង​ដាច់ខាតបាក់ស្មារតី ហើយដើម្បីឲ្យក្រុមខ្លាំង និងជោគជ័យយើងត្រូវមានវិន័យ ស្តាប់ការដឹកនាំរបស់គ្រូ និងចេះស្តាប់យោបល់គ្នាទៅវិញទៅមក។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធ​កីឡាបាល់ទះកម្ពុជា ក៏បានជម្រុញឲ្យ ក្រុមកីឡាករ-កីឡាការិនី ទាំងអស់ប្តេជ្ញាចិត្តប្រយុទ្ធឲ្យអស់ពីកម្លាំងកាយចិត្ត ជាពិសេសការប្តេជ្ញាចិត្តឲ្យអស់ចេញពីបេះដូង ហើយត្រូវចងចាំថា «ជំហាននេះ គឺជាឱកាសមាសរបស់យើង ហើយអាស៊ានទាំងមូលគេមើលយើង ប្រជាពលរដ្ឋ ១៧លាននាក់ គេកំពុងមើលយើង ដូច្នេះយើងតំណាងឲ្យជាតិ ត្រូវពលិកម្មគ្រប់បែបយ៉ាងដើម្បីជាតិ ពលិកម្មគ្រប់បែបយ៉ាងដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង នេះជារឿងមួយធំណាស់ បើយើងបានជោគជ័យ នោះកេរ្តិ៍របស់យើងល្បីល្បាញធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់ ជាពិសេសមោទនភាពរបស់ជាតិយើង»។ ឯកឧត្តម បន្តថា ៦៤ឆ្នាំហើយ ដែលយើងមិនមានលទ្ធភាពធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះជាមោទនភាពណាស់របស់ជាតិ របស់រាជរដ្ឋាភិបាល របស់ប្រជាពលរដ្ឋ ហើយដើម្បី​ធ្វើឲ្យល្អយើង​ត្រូវស្អាតបាត ញញឹមញញែម រួសរាយរាក់ទាក់ ស្វាហាប់ ក៏ប៉ុន្តែទន់ភ្លន់ ជៀសវាងការធ្វើអាកប្បកិរិយាណា​មួយមិនសមរម្យទៅលើគូប្រកួត។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន គូបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាមោទនភាព និងក៏ជាកិត្យានុភាពរបស់កម្ពុជាយើង ដែលរាជរដ្ឋាភិបាល ដែលមាន​សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី មិនយកមក្រៃលើការលក់សំបុត្រ ការផ្សាយ និងការ​ហូបចុកស្នាក់​នៅរបស់ ប្រតិភូ និងក្រុមកីឡាករ ដែលនេះជាលើកទី១ ហើយក៏ជាគំរូផងដែរ។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ ក្រុមកីឡាករ-កីឡាការិនី ទាំងអស់ត្រូវចេះថែរក្សាសុខភាព ទទួលទានឲ្យបានគ្រប់គ្រាន់ និងសម្រាក់ឲ្យបានច្រើន ជាពិសេសខិតខំប្រឹងប្រែងហ្វឹកហាត់ដោយការប្រុងប្រយ័ត្នជៀសវាងនាំឲ្យមានរបួស។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ដិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡា​បាល់ទះកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងពិធីជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កាលពីម្សិលមិញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាដល់គណៈប្រតិភូកីឡារបស់កម្ពុជា ក្នុងម្នាក់ចំនួន ៥០០ដុល្លារ ហើយនៅថ្ងៃនេះ ឯកឧត្តម ក៏បានឧបត្ថម្ភដល់ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បាល់ទះជម្រើសជាតិ​កម្ពុជា ក្នុងម្នាក់ទទួលបានថវិកាចំនួន ២០០ដុល្លារ បន្ថែមទៀតដើម្បីជាការលើកទឹកចិត្តផងដែរ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm