កម្ពុជា-ឡាវ បើកកិច្ចប្រជុំលើកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនទាំងពីរ

2023/05/02 05:34:34 pm        509

ភ្នំពេញ៖ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាម បណ្ដោយព្រំដែនឡាវ-កម្ពុជា បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១ ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការ​នៃការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ដោយធ្វើឡើងនៅក្រុងប៉ាក់សេ ខេត្តចំប៉ាសាក់ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី១ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយ​តាមបណ្ដោយព្រំដែនឡាវ-កម្ពុជា កម្ពុជា-ឡាវ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកងទ័ពកម្ពុជា ដឹកនាំដោយ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និង​ជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ រួមនឹងសមាជិក ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការមាន យោធភូមិភាគ, កងពល, តំបន់ប្រតិបត្តិការ​សឹករង​ខេត្តជាប់ព្រំដែន និងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប ខណៈភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ត្រី វ៉ាន់ថន បុ៊តតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការរក្សាសន្តិសុខ របៀបរៀបរយ​តាមបណ្ដោយព្រំដែនឡាវ-កម្ពុជា រួមនឹងសមាជិក។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានចាត់ទុកថា កិច្ចប្រជុំនេះមានសារៈសំខាន់ណាស់​សម្រាប់ភាគី​កងទ័ពនៃប្រទេស​យើងទាំងពីរ ក្នុងការពង្រឹងពង្រីកចំណងទាក់ទងនៃការរិតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ ក្នុងការ​ថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយព្រំដែន រវាងប្រទេសទាំងពីរកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ឱ្យមានស្ថេរភាពសន្តិសុខ កាន់តែល្អប្រសើរ និងមានសន្តិភាពពិតប្រាកដ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា នេះគឺជាលើកដំបូងហើយ ដែលភាគីយើងទាំងពីរ បានជួប្រជុំពិភាក្សា ផ្លាស់ប្ដូរយោបល់ និងការបញ្ចេញនូវទស្សនៈ បទពិសោធន៍ ពីគ្នាទៅវិញទៅមកដោយផ្ទាល់ និងក៏ជាការបានស្គាល់​ពីសមាសភាព ជួបមុខគ្នាដោយផ្ទាល់ទៅវិញទៅមកផងដែរ។

តាមរយៈនៃកិច្ចប្រជុំលើកទី១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ សង្ឃឹមយ៉ាងមុតមាំថា ភាគីគណៈកម្មការ​កិច្ចសហប្រតិបត្តិការ​រក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ និងឡាវ-កម្ពុជា ពិសេស​កងទ័ពដែលឈរជើងការពារតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ និងអនុវត្តបានល្អ ត្រឹមត្រូវតាមអនុសាសន៍​របស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ឆ្លងតាមកិច្ចប្រជុំនេះ ភាគីទាំងពីរបានឯកភាពគ្នាសហការគ្នាក្នុងការការពារសន្តិសុខ​តាមបណ្ដោយព្រំដែន​នៃ​ប្រទេសទាំងពីរ ជាព្រំដែនសន្តិភាព បញ្ជៀសឱ្យបានរាល់ការប៉ះទង្គិចគ្នា ដោយប្រដាប់អាវុធ ដោយរក្សាឱ្យ​បាននូវសន្តិសុខ សុវត្ថិភាព និងកងកម្លាំងដែលឈជើងតាមបណ្ដោយព្រំដែន សហការជាមួយសមត្ថកិច្ច និងមន្ត្រីដែលមានការពាក់ព័ន្ធ នៃប្រទេសទាំងពីរ ក្តាប់សភាពការណ៍ សហការ អនុវត្តភារកិច្ចក្នុងការទប់ស្កាត់ ការឆ្លងដែនដោយខុសច្បាប់ ទប់ស្កាត់រាល់សកម្មភាពភារវកម្មឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរ​គ្រឿងញៀន ការបរបាញ់សត្វព្រៃ ការជីករុករកសម្បត្តិធម្មជាតិ ការកាប់ និងបំផ្លាញព្រៃឈើ ការជួញ​ដូរវត្ថុបុរាណ ការជួញដូរអាវុធយុទ្ធភណ្ឌ និងកាប្រព្រឹត្តល្មើសច្បាប់ផ្សេងៗទៀត។

ទន្ទឹមនឹងនោះដែរ ភាគីទាំងពីរបានឯកភាពឱ្យកងកម្លាំងឈរជើងការពារតាមបណ្ដោយព្រំដែន របស់តំបន់​ប្រតិបត្តិការ​សឹករងភាគី (កម្ពុជា) និងបញ្ជាការដ្ឋានយោធាខេត្ត ភាគទី (ឡាវ) មានទំនាក់ទំនង​ល្អជាមួយគ្នា ជួបប្រជុំផ្លាស់ប្ដូរព័ត៌មាន ដោះស្រាយបញ្ហាដែលកើតមានឡើងតាមបណ្ដោយព្រំដែនដោយសន្តិវិធី ហើយ​ត្រូវរាយការណ៍ និងសុំមតិយោបល់ពីរថ្នាក់លើ ព្រមទាំងចូលរួមទប់ស្កាត់ន រាល់ការឃោសនារបស់ភាគីទី៣ ដែលបង្កការញុះញង់ឱ្យមានអំពើហិង្សាកើតឡើង ដែលជាការបំបែកបំបាក់នូវសាមគ្គីភាព មិត្តភាព របស់ប្រជាជាតិ និងកងទ័ពទាំងពីរ កម្ពុជា-ឡាវ ឡាវ-កម្ពុជា។

ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ដើម្បីអប់រំប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរឱ្យមានការយល់ដឹងអំពីច្បាប់ និងសេចក្តីកំណត់ផ្សេងៗ​របស់ប្រទេសនីមួយៗ ជៀសវាងការប្រព្រឹត្តអំពើល្មើសច្បាប់ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព តាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។

លើសពីនេះ ភាគីទាំងពីរ ក៏បានឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំទ្វេភាគី រវាងគណៈកម្មការប្រទេសទាំង​ពីរឡាវ-កម្ពុជា កម្ពុជា-ឡាវ បន្តទៀតនៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៤៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
2026/05/06 10:27:14 am        1
‎អនុប្រធាន សមាគមអតីតយុទ្ធជន អញ្ជើញប្រគល់ផ្ទះជូនគ្រួសារសមាជិកពលីមានជីវភាពខ្វះខាត ក្នុងខេត្តកំពង់ចាម
2026/05/05 07:24:29 pm        2
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
2026/05/05 06:36:32 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»

2026/05/06 10:47:04 am
​អាមេរិក និងរដ្ឋឈូងសមុទ្រ ពង្រាងសេចក្តីសម្រេចរបស់ UN ស្តីពីការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz
2026/05/06 10:42:49 am
​ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី
2026/05/06 10:41:44 am
​សាលារៀនទីក្រុងបេរូតដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាម បានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹង
2026/05/06 10:35:39 am
​អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/05/06 10:31:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/05 11:12:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am