ពិភព​លោក​អំពាវនាវ​ឲ្យ​មាន​ការ​ស្ងប់ស្ងាត់ ពេល​ដែល​កូ​ឡុំ​ប៊ី​ដាក់​ពង្រាយ​កង​កម្លាំង​ដើម្បី​បង្ក្រាប​បាតុកម្ម​

2021/05/05 10:16:59 pm        170

​​កូ​ឡុំ​ប៊ី​៖ ​កាលពី​ថ្ងៃ​អង្គារ សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​ នូវ​អ្វី​ដែល​អង្គការសហប្រជាជាតិ ​(UN) ​ចាត់ទុកថា ​ជា​ការ​ប្រើប្រាស់​កម្លាំង​ច្រើនដោយ​កងកម្លាំង​សន្តិសុខ ​នៅ​ក្នុង​ប្រទេស​កូ​ឡុំ​ប៊ី ក្រោយ​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៃ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​។​

​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប និង​ក្រុម​សិទ្ធិមនុស្ស​បាន​ចូលរួម​រិះគន់ ក្រោយ​ទិន្នន័យ​ផ្លូវការ​បង្ហាញ​ថា មនុស្ស ១៩​នាក់​ស្លាប់ និង ៨៤៦​នាក់​ផ្សេងទៀត​បាន​រង​របួស អំឡុង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ។​ ក្រុម​សិទ្ធិមនុស្ស​កូ​ឡុំ​ប៊ី ដែល​ជា​ទីភ្នាក់ងារ​រដ្ឋ​ឯករាជ្យ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល បាន​និយាយ​ថា មនុស្ស ៨៩​នាក់​បាន​ចុះបញ្ជី​ថា​បាត់​ខ្លួន។​

​គួរ​ឲ្យ​ដឹង​ថា ពលរដ្ឋ​កូ​ឡុំ​ប៊ី​រាប់​ម៉ឺន​នាក់បាន​ចូលរួម​ដង្ហែ​ក្បួន​តាម​ដង​ផ្លូវ នៅ​ក្នុង​បាតុកម្មដែល​បាន​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន ប្រឆាំង​កំណែទម្រង់​ពន្ធគយ​ស្នើសុំ ប៉ុន្តែ​ចាប់​តាំង​ពី​ពេល​នោះ​មកបាតុកម្ម​កាន់តែ​រីកសាយ​ធំ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី អ៊ី​វ៉ាន់ ឌូ​ក្វេ។​ កាលពី​ថ្ងៃ​អង្គារ​ ក្រុម​បាតុករ​បាន​បិទ​ផ្លូវ​នៅ​តាម​តំបន់​ជាច្រើន​ទូទាំង​ប្រទេស ក្នុង​នោះ​ក៏​រួមមាន​ការ​ធ្វើ​បាតុកម្ម​នៅ​ក្នុង​រដ្ឋធានី​បូ​ហ្គោ​តា និង​ទីក្រុង​កាលី​ស្ថិតនៅ​ភាគ​ខាងលិច​ប្រទេស​៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm