សម្ដេចតេជោអនុញ្ញាតឱ្យភិបាលខេត្តស៊ូម៉ាត្រាខាងលិច ជួបសំដែងការគួរសម

2023/05/03 04:29:35 am        570

ភ្នំពេញ ៖ នៅវិមានសន្តិភាពល្ងាចថ្ងៃទី ២ខែឧសភានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បាន​អនុញ្ញាត​ឲ្យឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា អភិបាលខេត្តស៊ូម៉ាត្រាខាងលិច នៃប្រទេសឥណ្ឌូនេស៊ី ចូលជួប​សម្ដែងការគួរសមផងដែរ។

ឯកឧត្តមបានគោរពសម្ដែងនូវការ អរគុណជូនចំពោះសម្ដេចតេជោ ដែលបានយល់ព្រមទទួល​សញ្ញាបត្រ​បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាសន៍ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាង។ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានមានប្រសាសន៍ថាសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងនៃសាធារណរដ្ឋ ឥណ្ឌូនេស៊ីមានកិត្តិយសណាស់ ហើយបានគោរពជម្រាបជូនសម្ដេចតេជោថា សាកលវិទ្យាល័យរហូតមកដល់ពេលនេះ ទើបជូន​សញ្ញាបត្របណ្ឌិត​កិត្តិយស​ដល់ ឥស្សរជនជាន់ខ្ពស់ចំនួន៤នាក់តែប៉ុណ្ណោះ​ដែលសុទ្ធសឹងតែជាថ្នាក់​ដឹកនាំកំពូល​ ឆ្លងកាត់បទពិសោធន៍​និងចូលរួមចំណែក យ៉ាងធំធេងមិនត្រឹមតែនៅក្នុង សហគមន៍ជាតិទេ ប៉ុន្តែ នៅក្នុងពិភពលោក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា បានសូមគោរពអញ្ជើញសម្ដេចតេជោ ដើម្បីទៅធ្វើ​បាឋកថា​នៅសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដែលមាននិស្សិត ប្រមាណ ៣ពាន់នាក់ រង់ចាំស្ដាប់។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា និងបានមានប្រសាសន៍ថា សម្ដេចពិតជាមានកិត្តិយសណាស់ ដែលបានទទួល​សញ្ញាបត្របណ្ឌិតកិត្តិយស​ពីសាកលវិទ្យាល័យជាតិណេហ្គរីប៉ាដាងដ៏ល្បីល្បាញ។

សម្ដេចតេជោបានជម្រាបជូនឯកឧត្តម ម៉ាយែលឌី អាន់ហ្សារូឡា ថា នឹងពិនិត្យមើលកម្មវិធីជាក់ស្ដែងដើម្បីនឹង អញ្ជើញទៅធ្វើបាឋកថា និងដើម្បីបង្កើនទំនាក់ទំនងរវាង ប្រទេសទាំងពីរផងនិង ប្រជាជនទាំងពីរផង៕

អត្ថបទដែលទាក់ទង

ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
2026/08/01 11:57:24 am        71
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
2026/08/01 10:16:41 am        175
សមត្ថកិច្ចកម្ពុជាបានរកឃើញនារីជនជាតិសិង្ហបុរីនៅភ្នំពេញ ដោយមិនមានការចាប់បង្ខាំង ឬចាប់ជំរិតនោះទេ
2026/08/01 09:58:39 am        219

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហាររបស់អ៊ីស្រាអែល បណ្តាលឱ្យមានការបំផ្លាញយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា

2026/08/01 12:00:19 pm
​ក្រុមការងារចុះមូលដ្ឋានខណ្ឌ៧មករា បាននាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈគង់ចាំវស្សានៅវត្តទាំង០៣ នៃមូលដ្ឋានខណ្ឌ៧មករា
2026/08/01 11:57:24 am
​លោកTrump៖ សហរដ្ឋអាមេរិក ពុំបានព្រមព្រៀងឱ្យអ៊ុយក្រែនផលិតមីស៊ីលប៉ាទ្រីយ៉ូតទេ
2026/08/01 11:54:56 am
​ប្រជាជនហៃទីចុះឈ្មោះបោះឆ្នោតប្រធានាធិបតីលើកដំបូងរបស់ប្រទេសក្នុងពេល១ទសវត្សរ៍កន្លងទៅនេះ
2026/08/01 11:31:59 am
​មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នានៅទីក្រុងគីវ ដោយអំពាវនាវឱ្យរដ្ឋមន្ត្រីការពារជាតិត្រឡប់ទៅដឹកនាំវិញ
2026/08/01 11:28:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/31 06:11:25 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/28 03:36:15 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/30 05:49:42 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/29 07:06:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm