អាមេរិក៖សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ បានបង្កើតកម្មវិធីមួយដើម្បីការពារអ្នកសារព័ត៌មានទូទាំងពិភពលោកពីការគំរាមកំហែងផ្លូវច្បាប់ ដែលមានគោលបំណងបិទសំឡេងរិះគន់ ជាតាក់ទិកមួយមានការកើនឡើង ដែលមន្ត្រី ជាន់ខ្ពស់ផ្នែកជំនួយរបស់សហរដ្ឋអាមេរិក លោកស្រី Samantha Power បានហៅថាជា ការយកប្រព័ន្ធច្បាប់បិទសិទ្ធិគូប្រជែង។

លោកស្រី Power ប្រធានរដ្ឋបាលនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍ជាអន្តរជាតិរបស់សហរដ្ឋអាមេរិក ហៅកាត់ថា(USAID) បានប្រកាសពីកម្មវិធីការពារអ្នកសារព័ត៌មាននេះ នៅព្រឹត្តិការណ៍ដើម្បីប្រារព្ធទិវាសេរីភាពអ្នកសារព័ត៌មានពិភពលោក នៅអង្គការសហប្រជាជាតិ។
លោកស្រី និយាយថា សារព័ត៌មានឯករាជ្យជាច្រើនមិនអាចគេចផុតពីពាក្យបណ្ដឹង ដើម្បីឲ្យពួកគេត្រូវទាត់ចេញពីវិជ្ជាជីវ ឬ ពួកគេព្យាយាមគ្រប់គ្រងខ្លួនឯងលើការបញ្ចេញមតិ ដើម្បីបង្វែរការទាក់ទាញចំណាប់អារម្មណ៍ចំពោះអ្នកដែលអាចយកពួកគេជាគោលដៅ។

USAID បាននិយាយថា ខ្លួនគ្រោងនឹងធ្វើការជាមួយសភា ដើម្បីផ្ដល់កញ្ចប់ថវិកា៩លានដុល្លារ សម្រាប់កម្មវិធីការពារអ្នកព័ត៌មានដែលនឹងត្រូវរៀបចំរួមគ្នា ដោយគម្រោងរាយការណ៍ឧក្រិដ្ឋកម្មនិងអំពើពុករលួយ និង មជ្ឈមណ្ឌល Cyrus R. Vance សម្រាប់យុត្តធម៌អន្តរជាតិ៕