អាមេរិក៖ សន្ទស្សន៍ភាគហ៊ុននៃក្រុមធំៗរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង១% កាលពីថ្ងៃអង្គារ ខណៈភាគហ៊ុនធនាគារក្នុងស្រុក បានដាំក្បាលចុះ ដែលបានធ្វើឲ្យមានក្ដីបារម្ភជាថ្មីជុំវិញប្រព័ន្ធហិរញ្ញវត្ថុ និងស្របពេលក្រុមវិនិយោគិន ព្យាយាមវាស់ស្ទង់ថាតើធនាគារសហព័ន្ធអាចត្រូវការដំឡើងអត្រាខ្ពស់បន្តបន្ទាប់ដល់ពេលណាទៀត។

គេរំពឹងថា ធនាគារសហព័ន្ធនឹងប្រកាសនៅថ្ងៃពុធនេះថា ខ្លួននឹងដំឡើងអត្រាការប្រាក់០,២៥% ហើយក្រុមវិនិយោគិន អន្ទះសារចំពោះការផ្ដល់សញ្ញាណាមួយពីធនាគារកណ្ដាល តើថាខ្លួននឹងក្លាយជាធនាគារដំឡើងអត្រាការប្រាក់ចុងក្រោយនៅពេលនេះ ឬ តើថា អាចដំឡើងបន្ថែមទៀតបានឬអត់បើអតិផរណានៅតែខ្ពស់បែបនេះ។
សន្ទស្សន៍ធនាគារតំបន់ KBW បានធ្លាក់ចុះ ៥,៥ %ជាការធ្លាក់ចុះភាគរយប្រចាំថ្ងៃច្រើនបំផុតចាប់តាំងពីថ្ងៃទី១៣មេសា អំឡុងពេលជួញដូរ ដែលជាការធ្លាក់ចុះកម្រិតទាបបំផុត ចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០២០មក។
ភាគហ៊ុនផ្នែកថាមពលបានធ្លាក់ចុះ រួមទាំងតម្លៃប្រេង ខណៈក្រុមវិនិយោគិនបារម្ភពីការខកខានសងបំណុលរបស់សហរដ្ឋអាមេរិក។
តារាងសន្ទស្សន៍S&P 500វិស័យថាមពល បានធ្លាក់ចុះ ៤,៣% ដែលភាគច្រើននៃវិស័យសំខាន់ៗ បន្ទាប់មកគឺ S&P ហិរញ្ញវត្ថុបានធ្លាក់ចុះ ២,៣%